×

គ្រូ Man City ប្រាប់ឱ្យកូនក្រុមត្រៀមសម្រាប់ការប្រកួតបន្ទាប់ ក្រោយឈ្នះ Spurs កាលពីយប់មិញ

លោក Pep Guardiola គ្រូបង្វឹករបស់ Manchester City បាននិយាយថា កីឡាកររបស់គាត់ បានអបអរសាទរនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីជ័យជម្នះ ២-០ នៅលើទឹកដីក្រុម Tottenham Hotspur ប៉ុន្តែពួកគេដឹងយ៉ាងច្បាស់ថា ការប្រជែងពានរង្វាន់ Premier League គឺមិនទាន់ចប់ទេ

លោក Guardiola បានសង្កត់ធ្ងន់ថា ក្រុមរបស់គាត់នៅតែមានការងារធ្ងន់ត្រូវធ្វើ នៅថ្ងៃអាទិត្យ នៅពេលដែលក្រុម West Ham ធ្វើដំណើរមកកាន់ទឹកដី Etihad សម្រាប់ការប្រកួតដែលសម្រេចថាតើរវាង Man City និង Arsenal ក្រុមណានឹងក្លាយជាម្ចាស់ពានរង្វាន់រដូវកាលនេះ។

លោក Guardiola បានសរសើរដល់កីឡាកររបស់គាត់ក្នុងការដណ្ដើមបាន ៣ ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Tottenham Hotspur ក្រោមសម្ពាធខ្លាំងបំផុត ដែលបានជួយឱ្យក្រុមរបស់គាត់នាំមុខពីរពិន្ទុលើក្រុម Arsenal ។

លោកបានបង្ហាញនូវមោទកភាព ខណៈនេះគាត់កំពុងសម្លឹងមើលការប្រកួតទល់នឹងក្រុម West Ham ដែលជាការប្រកួតដែលគាត់គិតថានឹងធ្វើឱ្យមានភាពរំជើបរំជួល។ លោកបានបន្ថែមថា៖ “ឥឡូវពួកយើងត្រូវផ្តោតអារម្មណ៍ សម្រាកមួយថ្ងៃ និងទុកពេលពីរថ្ងៃដើម្បីត្រៀម”។

ពីរគ្រាប់ក្នុងតង់ទីពីររបស់ខ្សែប្រយុទ្ធ Erling Haaland កាលពីយប់មិញ បានបញ្ចប់ក្តីសង្ឃឹមរបស់ Spurs ក្នុងការបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៤ ហើយបានបញ្ជូន Aston Villa ទៅកាន់ក្របខណ្ឌ UEFA Champions League ជាលើកដំបូងរបស់ប្រវត្តិសាស្ត្ររបស់ពួកគេ នៅរដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង