ការស្វែងរកការឈ្នះជើងឯកក្របខណ្ឌ Premier League ជាលើកទី៤របស់ក្រុមកាំភ្លើងធំ Arsenal នឹងឈានដល់សប្ដាហ៍ចុងក្រោយនៃរដូវកាល ២០២៣-២៤ ។
ក្រុមរបស់លោក Mikel Arteta ចាញ់ក្រុមកំពូលតារាង Manchester City ចំនួន ២ ពិន្ទុ ហើយនឹងត្រូវប្រកួតទល់នឹង Everton សប្ដាហ៍ទី៣៨ នៅកីឡដ្ឋាន Emirates ដែលនឹងត្រូវផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ចាប់ពីម៉ោង ៩:៥៥ នាទីយប់តទៅ។
លោក Arteta បានបញ្ជាក់ថា ក្នុងជ័យជម្នះកាលពីថ្ងៃអាទិត្យលើក្រុម Manchester United តារាឆ្នើម Bukayo Saka មិនមានបញ្ហារបួសធ្ងន់ធ្ងរទេ បន្ទាប់ពីបានប្ដូរចេញ ក្នុងការប្រកួតនៅកីឡដ្ឋាន Old Trafford ។
ក្រុម Everton អាចស្វាគមន៍ការវិលត្រឡប់ពីរបស់ Andre Gomes ។ ប៉ុន្តែ Jack Harrison, Vitalii Mykolenko, Dele Alli និង Nathan Patterson សុទ្ធតែស្ថិតក្នុងបញ្ជីរបួស។
Arsenal នៅតែរពឹងថា Man City ដែលប្រកួតទល់នឹង West Ham នៅពេលតំណាលគ្នា នឹងស្មើ ឬបរាជ័យ។ យ៉ាងណាមិញ ក្រុមកាំភ្លើងធំមិនអាចធ្វេសប្រហែសជាមួយ Everton ដែលឈ្នះ ៤ និងស្មើ ១ ក្នុង ៥ប្រកួតចុងក្រោយរបស់ពួកគេ ឡើយ។
ដោយឡែក ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនៅ Premier League គឺ Arsenal ឈ្នះ ៣ លើក ចំណែក Everton ឈ្នះ ២ លើក។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal
Raya; White, Saliba, Gabriel, Tomiyasu, Partey, Rice, Odegaard, Trossard, Saka, Havertz
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Everton
Pickford; Coleman, Tarkowski, Branthwaite, Young, Garner, Gueye, Onana, McNeil, Doucoure; DCL
ការទស្សន៍ទាយលទ្ធផល៖ Arsenal ២-១ Everton ៕