×

Premier League នឹងតម្កល់ពានមួយនៅកីឡដ្ឋានរបស់ Arsenal អំឡុងការប្រកួតថ្ងៃអាទិត្យនេះ

ស្ថាប័ន Premier League បានលាតត្រដាងថា Arsenal នឹងមានពានរង្វាន់មួយកំពុងរង់ចាំពួកគេ នៅក្នុងការប្រកួតសប្ដាហ៍ទី៣៨ នាថ្ងៃអាទិត្យ ទី១៩ ខែឧសភានេះ នាកីឡដ្ឋាន Emirates ។

ដើម្បីការពារក្នុងករណីមានការប្រែប្រួលណាមួយភ្លាមៗ ស្ថាប័ន Premier League នឹងតម្កល់ពានរង្វាន់ចំនួនពីរដូចគ្នា នៅកីឡដ្ឋាន Etihad មួយ និងកីឡដ្ឋាន Emirates មួយ នៅថ្ងៃចុងក្រោយ ដោយធានាថាពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតដណ្តើមពាន។

ទាំង Manchester City ទាំង Arsenal អាចឈ្នះពានរង្វាន់ Premier League នៅថ្ងៃអាទិត្យនេះ ដោយ Man City មាន ២ ពិន្ទុលើក្រុមកាំភ្លើងធំ Arsenal ។ Man City នឹងក្លាយជាម្ចាស់ជើងឯក ប្រសិនបើពួកគេយកឈ្នះក្រុម West Ham ប៉ុន្តែការភ្លាត់ស្នៀតណាមួយអាចអនុញ្ញាតឱ្យ Arsenal ដែលត្រូវជួបជាមួយក្រុម Everton ក្លាយជាជើងឯកវិញក៏អាចថាបាន។

ដោយសារចម្ងាយជាង ៣០០គីឡូម៉ែត្រពីគ្នារវាងកីឡដ្ឋាន Etihad និង Emirates ស្ថាប័ន Premier League នឹងតម្កល់ពានរង្វាន់នៅទីលានទាំងពីរ។ ពានរង្វាន់ Premier League ទាំងពីរ ជាពានផ្លូវការដូចគ្នាបេះបិទ។

ក្នុងរដូវកាលនេះ ពានមួយត្រូវបានរក្សាទុកដោយក្រុមជើងឯក Man City ហើយពានមួយទៀតត្រូវបានប្រើប្រាស់ដោយ Premier League។

វេទិកា និងឧបករណ៍សម្រាប់រៀបចំពិធីលើកពាន ត្រូវបានត្រៀមរួចរាល់ទាំងនៅកីឡដ្ឋាន Emirates និង Etihad ។ មេដាយចំនួន ៤០ នៅទីលាននីមួយៗ សម្រាប់កីឡាករគ្រប់រូបដែលបានបង្ហាញខ្លួននៅ Premier League ចំនួន ៥ ដងក្នុងរដូវកាលនេះ នឹងទទួលបានមេដាយមួយ ហើយនៅសល់ចែកជូនអ្នកចាត់ការ កីឡាករ និងមន្ត្រី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង