×

ព្យាករណ៍ជំនួប Man City vs West Hamសប្ដាហ៍ទី៣៨៖ ផ្សាយបន្តផ្ទាល់នៅ CTN

Manchester City គឺជាក្រុមដែលមានឱកាសខ្ពស់ក្នុងការឈ្នះពានរង្វាន់ Premier League នៅសប្ដាហ៍ទី៣៩ នៃរដូវកាល ២០២៣-២៤ នេះ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham នៅកីឡដ្ឋាន Etihad នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ចាប់ពីម៉ោង ៩:៥៥ នាទីយប់ ដែលមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ។

Soccer Football – Premier League – West Ham United v Manchester City – London Stadium, London, Britain – September 16, 2023 Manchester City’s Oscar Bobb in action with West Ham United’s Lucas Paqueta Action Images via Reuters/Andrew Boyers

ក្រុមការពារតំណែងជើងឯក City មាន ២ពិន្ទុនាំមុខក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីទទួលជ័យជម្នះ ២-០ លើក្រុម Tottenham Hotspur ។ សម្រាប់ West Ham វាគឺជាការដឹកនាំលើកចុងក្រោយរបស់អ្នកចាត់ការទូទៅលោក David Moyes ។

Moyes បានឈ្នះការប្រកួតក្នុងផ្ទះជាលើកចុងក្រោយរបស់គាត់កាលពីសប្តាហ៍មុន ខណៈអតីតគ្រូបង្វឹក Wolves, Spain និង Real Madrid លោក Julen Lopetegui រង់ចាំជំនួសគាត់។

Man City អាចនឹងគ្មានអ្នកចាំទី Ederson បន្ទាប់ពីរបួសក្នុងការប្រកួតទល់នឹង Spurs ដោយសារប៉ះទង្គិចជាមួយ Cristian Romero។ Kevin De Bruyne បានប្ដូរចេញ ដោយសារតែគាត់បញ្ហារបួស ប៉ុន្តែការព្រួយបារម្ភពីខ្សែបម្រើរូបនេះ បានបន្ធូរបន្ថយខ្លះ។

ក្រុមញញួរយក្ស West Ham នឹងធ្វើការសម្រេចចិត្តលើ Nayef Aguerd និង Konstantinos Mavropanos ក្រោយបញ្ហារបួស។ ខ្សែបម្រើ Kalvin Phillips ដែលញាំញីដោយរបួស នឹងមិនមានសិទ្ធិចូលលេងជាមួយក្រុមរបស់ខ្លួនទេ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ Man City មិនស្គាល់ពាក្យថាចាញ់ឡើយ ក្នុងនោះ ឈ្នះ ៤ លើក និង ស្មើ ១លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City

Ortega; Walker, Dias, Akanji, Gvardiol; Rodri, Kovacic; Silva, Foden, Doku; Haaland

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham

Areola; Coufal, Zouma, Ogbonna, Emerson, Soucek, Ward-Prowse, Kudus, Jarrod Bowen, Paqueta, Antonio

ការទស្សន៍ទាយលទ្ធផល៖ Man City 2-0 West Ham ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង