×

ក្លិបនៅលីគកំពូលអង់គ្លេសគ្រោងនឹងពិភាក្សាការលុបចោល VAR

ក្លិបនៅលីគកំពូលអង់គ្លេសនឹងពិភាក្សាគ្នា ដើម្បីធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងរឿងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល VAR។
នៅក្នុងខែមិថុនា លីគកំពូលអង់គ្លេស Premier League គ្រោងនឹងប្រារព្ធសន្និបាតប្រចាំឆ្នាំ ដើម្បីដាក់ទិសដៅសម្រាប់រដូវកាល ២០២៤-២៥ខាងមុខនេះ។

ក្លិប Wolverhampton Wanderers បានដាក់សំណើមួយក្នុងការលុបចោលការប្រើប្រាស់ VAR នៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។ Wolverhampton បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា VAR មានផលប៉ះពាល់ដែលមិនមានការគ្រោងទុក ហើយបណ្ដាលអោយទំនាក់ទំនងរវាងអ្នកគាំទ្រ និងបាល់ទាត់មានភាពល្អក់កករ។

VAR ត្រូវបានប្រើប្រាស់នៅក្នុងបាល់ទាត់ជម្រើសជាតិដំបូងបង្អស់នៅឆ្នាំ២០១៦ ក្នុងប្រកួតមិត្តភាពរវាងបារាំង និងអ៊ីតាលី ហើយចំណែកឯក្របខណ្ឌបាល់ទាត់ក្លិបវិញ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់សម្រាប់ប្រកួតរវាងក្លឹបហុល្លង់ Ajax និង Willem II នៅខែកញ្ញា ឆ្នាំ២០១៦។ រីឯនៅ Premier League វិញ VAR ត្រូវបានដាក់ដំណើរការនៅរដូវកាល ២០១៩-២០។

ចាប់តាំងពីពេលនោះមក មានសេចក្ដីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាក់ទងនឹងការប្រើប្រាស់ VAR ដោយក្នុងនោះដែរ ក្លិប Wolverhampton ដែលពេលនេះកំពុងតែជាប់លេខ ១៣នៅលីគអង់គ្លេស រងគ្រោះនឹងភាពមិនប្រក្រតីច្រើនជាងគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង