×

Premier League ថា កំហុសឆ្គងជាច្រើននឹងកើតមានប្រសិនបើដកប្រព័ន្ធ VAR ចេញ

ក្របខណ្ឌ Premier League អះអាថា កំហុងឆ្គងក្នុងការប្រកួតស្តីពីការសម្រេចចិត្តរបស់អាជ្ញាកណ្តាលការប្រកួតជាង ១០០ករណី អាចនឹងកើតឡើងក្នុងមួយរដូវកាល បើក្លិបនីមួយៗ បោះឆ្នោតគាំទ្រការដកប្រព័ន្ធវីដេអូជំនួយការអាជា្ញកណ្តាល VAR ចេញ។

ថ្មីៗនេះ Premier League បានផ្ញើរឯកសារសង្ខេបពីការប្រកួត រដូវកាល ២០២៣-២៤ ទៅកាន់ក្លិបចំនួន ២០ មុនពេលមានកិច្ចប្រជុំជជែកអំពីលទ្ធភាពប្រើប្រាស់ VAR ។ Premier League ចង់ពន្យល់ពីផលប្រយោជន៍របស់ VAR ទៅកាន់ក្លិបទាំង ២០ នឹងដើម្បីអោយប្រព័ន្ធមួយនេះបន្តប្រើប្រាស់ដដែល។ ស្ថា Premier League ក៏ចង់បង្ហាញថា បើគ្មាន VAR ផលវិបាកដែលនឹងមានគឺ ការកំណត់ការប្រកួតពីអាជ្ញាកណ្តាលដែលមិនត្រឹមត្រូវ នឹងមិនត្រូវបានកែប្រែបានឡើយ ។ Premier League ទទួលស្គាល់ការដក VAR ចេញ នឹងបណ្តាលអោយមានការរំខានខ្លាំង ហើយកំហុសឆ្គងមានកាន់តែច្រើន ប្រហែលជាង ១០០ករណីទូទាំងរដូវកាល ក៏ដូចជាមានសម្រេចចិត្តដ៏ចម្រូងចម្រាស អាចកើតឡើងក្នុងការប្រកួតសំខាន់ៗ។

របាយការណ៍ Premier League កាលពីរដូវកាលមុន កំហុសឆ្គងកើតមានឡើងត្រឹមតែ ៥ករណី ប៉ុណ្ណោះទៅលើប្រព័ន្ធ VAR ហើយមានចំនួន ១០៥ករណី ដែល VAR បានផ្តល់ព័ត៌មានត្រឹមត្រូវទៅកាន់អាជ្ញាកណ្តាលការប្រកួត។

យ៉ាងណា Premier League អាចនឹងក្លាយជាលីគកំពូលប្រចាំតំបន់អឺរ៉ុបមួយ ដែលនឹងអាចមិនប្រើប្រាស់ប្រព័ន្ធ VAR បន្តទៀត បើការបោះឆ្នោត ស្នើអោយដកប្រព័ន្ធ VAR ពី ក្លិបទាំង ២០ ធ្វើទៅបានសម្រេច។ លីគក៏បានព្រមាន ទៅកាន់ក្លិបទាំងអស់ថា កម្រិតនៃផលប៉ះពាល់ដ៏ធំ ក៏នឹងកើតឡើងបើសិនជាពួកគេពិតជាចង់ដកប្រព័ន្ធ VAR ពិតមែន ខណៈក្រុមមន្ត្រីអាជ្ញាកណ្តាលអង់គ្លេស នឹងមិនអាចមានឱកាសទៅកាត់ក្តីការប្រកួតរបស់ UEFA និង FIFA ព្រោះតែគ្មានបទពិសោធន៍ អំពី VAR។

រដូវកាល ២០២៣-២៤ បញ្ហាប្រព័ន្ធ VAR ធ្លាប់បានកើតឡើងទៅលើ Wolverhampton, Liverpool ជាដើម និងក្លិបមួយចំនួនផ្សេងទៀត ដែលបង្កអោយក្លិបទាំងនោះទាមទារអោយមានដំណោះស្រាយ និងចង់ដក VAR ចេញ។ យ៉ាងណាក្លិប Man City, Arsenal និង Tottenham Hotspur ជាដើមបានគាំទ្រ ផែកការកែលម្អ ហើយចង់អោយបន្តប្រើប្រាស់ ប្រព័ន្ធ VAR ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង