×

Man City ទិញបានកីឡាករទី១ ពីក្លិបបារាំង Troyes ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

Man City បាននាំយកខ្សែបម្រើ Savinho ពីក្លិបបារាំង Troyes ជាមួយនឹងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Premier League។

Savinho ជាកីឡាកររបស់ក្លិប Troyes នៅលីគទី២បារាំង ប៉ុន្តែត្រូវបានខ្ចីជើងទៅកាន់ក្លិប Girona ហើយបានបង្ហាញខ្លួន ៣៧ដង ស៊ុតបាន ៩ ដើម្បីជួយក្លិបនេះបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅក្របខណ្ឌ La Liga 2023-24។

ឥឡូវ Man City បានសម្រេចចុះកុងត្រាយកកីឡាករប្រេស៊ីល វ័យ ២០ឆ្នាំ ក្នុងតម្លៃ៤០លានអឺរ៉ូ ដែលមានសុពលភាពកុងត្រារហូតដល់ឆ្នាំ២០២៩ ។

Savinho បានចាប់ផ្ដើមបាល់ទាត់អាជីពក្នុងកំឡុងឆ្នាំ២០២០ ដល់ ២០២២ ជាមួយក្លិបប្រេស៊ីល Atletco Minei ro មុនមកចូលរួមក្លិប Troyes នៅឆ្នាំ ២០២២ ។

ចូលរួមជាមួយក្លិប Troyes មែន ប៉ុន្តែគេមិនដែលបានបង្ហាញខ្លួនលើទីលានជាមួយក្លិបទេ ដោយត្រូវបានខ្ចីជើងទៅកាន់ក្លិបហូឡង់ PSV Eindhoven ក្នុងរដូវកាល២០២២-២៣។

លេងអោយ PSV Eindhoven បានត្រឹម៨ប្រកួត គេក៏ត្រូវបានខ្ចីជើងបន្តទៅកាន់ក្លិប Girona នារដូវកាល២០២៣-២៤។

បន្ទាប់ពីបង្ហាញទម្រង់លេងបានល្អ គេក៏ត្រូវបានជម្រើសជាតិប្រេស៊ីលកោះហៅអោយជាប់ជម្រើសជាតិជាលើកដំបូង និងបានចូលលេងពាន Copa America 2024 ហើយរកបាន១គ្រាប់ក្នុងជំនួបទល់ ប៉ារ៉ាហ្គាយ វគ្គជម្រុះក្នុងពូលផងដែរ។

Savinho គឺជាកីឡាករទី១ ដែល Man City បានទិញយកក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង