អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានសូមទោសជាសាធារណៈចំពោះអ្នកកាន់សាសនាកាតូលិក និងក្រុមគ្រិស្តបរិស័ទ ដែលបានខឹងសម្បារនឹងឈុតឆាកក្នុងពិធីបើក ដែលយកចេញពីគំនូរ The Last Supper របស់ Leonardo da Vinci ។
អ្នករៀបចំកម្មវិធីបានសរសេរនៅលើ X ថា ការសម្ដែងនៅទន្លេ Seine មានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពើហិង្សារបស់មនុស្សតែប៉ុណ្ណោះ។ គណៈកម្មាធិការនេះ សូមការអភ័យទោសបន្ទាប់ពីការសម្តែងនេះបានបង្កឱ្យមានកំហឹងក្នុងចំណោមអ្នកកាន់សាសនាកាតូលិក គ្រិស្តសាសនា និងអ្នកនយោបាយអភិរក្សនៅជុំវិញពិភពលោក។
អ្នកនាំពាក្យ Anne Descamps បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “ច្បាស់ណាស់ថា ពួកយើងមិនដែលមានបំណងបង្ហាញការមិនគោរពចំពោះសាសនាណាមួយឡើយ៕”