×

ខ្សែការពារ Matthijs de Light ទៅដល់អង់គ្លេស ដើម្បីសម្រេចការផ្ទេរទៅកាន់ Man Utd

ខ្សែការពារ Matthijs de Ligt និង Noussair Mazraoui របស់ Bayern Munich បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃចន្ទ ដើម្បីបញ្ចប់ការផ្ទេររបស់ពួកគេទៅកាន់ Manchester United នៅមុនរដូវកាលថ្មីនៃក្របខណ្ឌ Premier League

Man Utd បានយល់ព្រមលើតម្លៃ ៤៥ លានអឺរ៉ូ ជាមួយ Bayern សម្រាប់ De Ligt ។ រូបគេក៏នឹងចូលរួមជាមួយមិត្តរួមក្រុម Mazraoui ដែល Man Utd និង Bayern បានយល់ព្រមលើតម្លៃ ២០ លានអឺរ៉ូ។ ទាំង De Ligt និង Mazraoui ត្រូវបានគេឃើញនៅឯអាកាសយានដ្ឋាន Munich កាលពីព្រឹកថ្ងៃចន្ទ មុនពេលហោះហើរទៅកាន់ទីក្រុង Manchester

De Ligt និង Mazraoui អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតបើកឆាក Premier League របស់ Man Utd ទល់នឹង Fulham នៅចុងសប្ដាហ៍នេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង