Bukayo Saka របស់ Arsenal និង Cole Palmer របស់ Chelsea ត្រូវបានបញ្ចូលនៅក្នុងបញ្ជីឈ្មោះសម្រាប់បេក្ខភាពដែលអាចឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីព (PFA Young Player)។
តំណាងឱ្យ Manchester United ក្នុងបញ្ជីរបស់ PFA គឺខ្សែបម្រើ Kobbie Mainoo និង Alejandro Garnacho ដែលជាអ្នកស៊ុតបញ្ចូលទីកាលពីវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន FA Cup ។
Michael Olise ដែលបានផ្ទេរពី Crystal Palace ទៅ Bayern Munich នៅរដូវក្តៅ ក៏ស្ថិតក្នុងបញ្ជី PFA ផងដែរ។ ខ្សែបម្រើប្រយុទ្ធវ័យ២២ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ១០ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ ប្រកួតក្នុងលីគកាលពីរដូវកាលមុន។
ចំណែក Joao Pedro សញ្ជាតិប្រេស៊ីលរបស់ Brighton ដែលមានអាយុ ២២ ឆ្នាំ ស្ថិតក្នុងបញ្ជីផងដែរ ដោយរកបាន ២០ គ្រាប់ក្នុងការប្រកួតទាំងអស់ កាលពីរដូវកាលមុន៕