×

តារាបាល់បោះ NBA និងម្ចាស់មេដាយមាសអូឡាំពិក ទិញភាគហ៊ុនរបស់ក្លិប Paris Saint-Germain

ក្លិបបារាំង Paris Saint-Germain បានប្រកាសថា តារាបាល់បោះ NBA, Kevin Durant បានក្លាយជាម្ចាស់ភាគហ៊ុនថ្មីនៃក្រុមការពារជើងឯក Ligue 1 ៣សម័យកាល។

សារព័ត៌មាន ESPN បានរាយការណ៍ថា ម្ចាស់មេដាយមាសអូឡាំពិក Kevin Durant ដែលបានឈ្នះជាមួយក្រុមបាល់បោះអាមេរិកនៅអូឡាំពិកឆ្នាំ២០២៤ បានវិនិយោគប្រាក់ផ្ទាល់ខ្លួន តាមរយៈ Arctos Sports Partners ដែលជាមូលនិធិវិនិយោគរបស់អាមេរិកដែលបានទិញភាគហ៊ុន 12.5% របស់ PSG ក្នុងឆ្នាំ២០២៣។

គោលបំណងរបស់ Durant គឺដើម្បីអភិវឌ្ឍស្លាកយីហោ PSG នៅសហរដ្ឋអាមេរិក ខណៈការប្រកួតព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ និង World Cup ឆ្នាំ ២០២៦ នឹងធ្វើឡើងនៅអាមេរិក។

Durant អាយុ ៣៥ ឆ្នាំដែលលេងឱ្យក្រុម Phoenix Suns គឺជាម្ចាស់ភាគហ៊ុននៃក្លិប Philadelphia Union របស់ក្របខណ្ឌ MLS ។ គាត់គឺជាមិត្តដ៏ល្អរបស់ប្រធានក្លិប PSG លោក Nasser Al Khelaifi ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង