×

ខ្សែបម្រើប្រយុទ្ធ Cole Palmer បន្តកុងត្រាជាមួយ Chelsea រយៈពេលពីរឆ្នាំ

Cole Palmer បានចុះកុងត្រាថ្មីជាមួយ Chelsea ដើម្បីបន្តស្នាក់នៅកីឡដ្ឋាន Stamford Bridge រហូតដល់ឆ្នាំ២០៣៣។

ខ្សែបម្រើប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ២៥ គ្រាប់ និងបានរួមចំណែក ១៥ Assists ក្នុងការបង្ហាញខ្លួន ៤៥ ដងក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Chelsea បន្ទាប់ពីផ្ទេរពីក្លិប Manchester City ក្នុងតម្លៃ ៤២,៥ លានផោនកាលពីរដូវកាលមុន។

Palmer ស្ថិតក្នុងបញ្ជីសម្រាប់ពានរង្វាន់ PFA Player និង Young Player of the Year ដែលនឹងប្រកាសនៅសប្តាហ៍ក្រោយ ហើយបានឈ្នះពានរង្វាន់ Premier League Young Player of the Season សម្រាប់រដូវកាល ២០២៣-២៤។

ក្រុមតោខៀវត្រូវជួប Manchester City ក្នុងការប្រកួតបើកឆាកនារដូវកាល Premier League ២០២៤-២៥ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ដែល CBS នឹងធ្វើការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ១០:៣០ នាទីយប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង