×

ខ្សែការពារ Luke Shaw នឹងអវត្តមានការប្រកួតបើកឆាករបស់ Man UTD ព្រោះតែរបួស

Man UTD នឹងគ្មានវត្តមានខ្សែការពារ Luke Shaw សម្រាប់ការប្រកួតបើកឆាកក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ដោយសារតែរបួសកំភួនជើង។ នេះបើតាមការប្រកាសអោយដឹងពីក្លិបបិសាចក្រហម។

កីឡាករអន្តរជាតិអង់គ្លេស បានទទួលរងរបួស នៅពេលចាប់ផ្តើមហ្វឹកហាត់មុនបើករដូវកាល។

Man UTD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Luke Shaw កំពុងធ្វើការយ៉ាងខ្លាំងលើការស្តារនីតិសម្បទារបស់គេជាមួយនឹងគោលបំណងដើម្បីអោយការធូរស្រាលរបួសកើតឡើងឆាប់រហ័ស សម្រាប់ការប្រកួតរបស់គេជាមួយក្លិប។”

Luke Shaw មិនបានចូលរួមការប្រកួតទេសចរណ៍មុនបើករដូវកាលជាមួយ Man UTD នោះទេ ដោយសារត្រូវបំពេញភារកិច្ចជាមួយ ក្រុមជម្រើសជាតិអង់គ្លេសនៅព្រឹត្តិការណ៍ UEFA Euro 2024។ យ៉ាងណា ការប្រកួតនោះ កីឡាករវ័យ ២៩ឆ្នាំ ស្ទើរតែមិនបានបង្ហាញខ្លួននោះឡើយ ដោយសារ រូបគេនៅមានបញ្ហារបួស។

យ៉ាងណា Luke Shaw ត្រូវបានមើលឃើញថា បានចូលរួមហ្វឹកហាត់ដើម្បីត្រៀមជួយក្រុមក្នុងពានរង្វាន់មុនបើករដូវកាល FA Community Shield ប៉ុន្តែក្រោយមកក៏ត្រូវបានរាយការណ៍ថា រូបគេត្រូវអវត្តមានទៅវិញ។

សម្រាប់របួសរបស់ Luke Shaw រូបគេអាចនឹងខកខាន ការប្រកួតបើកឆាក ក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ ដែល Man UTD ត្រូវស្វាគមន៍ Fulham នៅចុងសប្តាហ៍ ហើយអាចអវត្តមានការប្រកួតទល់នឹង Brighton និង Liverpool ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង