×

Leicester City ប្រឈមការកាត់ពិន្ទុនៅក្របខណ្ឌ Premier League

ក្លិប Leicester City ដែលទើបវិលត្រឡប់ឡើងមកកាន់ក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៤-២៥ កំពុងប្រឈមមុខការពិន័យកាត់ពិន្ទុចំនួន ២ពិន្ទុ ចំពោះការបំពានច្បាប់ចំណាយ Financial Fair Play របស់លីគកំពូលអង់គ្លេសមួយនេះ ។

ក្របខណ្ឌ Premier League បានចាប់ផ្តើមការប្រកួតរដូវកាលថ្មីរបស់ខ្លួនហើយ ហើយការប្រជែងពិន្ទុគឺពិតជារឿងសំខាន់ ប៉ុន្តែក្លិបមួយចំនួនកំពុងតែប្រឈមមុខនឹងបញ្ហា ដែលអាចឈានដល់ការកាត់ពិន្ទុ ថែមទៀត។

សម្រាប់ Leicester City ជាក្លិបដំបូងគេដែលអាចជួបបញ្ហាកាត់ ២ពិន្ទុ ព្រោះតែពួកគេបានបំពានច្បាប់ការចំណាយរបស់ Premier League។ បច្ចុប្បន្ន ក្លិបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតចំនួន ២ ករណី ហើយបើរកឃើញថា ពួកគេធ្វើខុស នោះពួកគេត្រូវកាត់ពិន្ទុ។

ក្លិបដទៃដូចជា Chelsea, Aston Villa និង Newcastle United ក៏នឹងអាចប្រឈមនឹងបញ្ហាដូចគ្នានេះ ប៉ុន្តែ Leicester បានជួបបញ្ហានេះមុនគេ ក្រោយពេលពួកគេមិនអាចលក់ចេញកីឡាករគ្រប់គ្រាន់ក្នុងពេលទីផ្សារដោះដូរកាលពីដើមរដូវកាល។

Premier League បានកំណត់ច្បាប់ការចំណាយរបស់ក្លិបនីមួយៗ មិនអោយលើសពីចំណូលដែលពួកគេរកបានឡើយ ហើយក្លិបដែលបានបំពានច្បាប់នេះ នឹងអាចត្រូវទទួលពិន័យ។

Leicester City បានចំណាយប្រាក់លើសកំណត់១០៥លានផោន កាលពីចុងរដូវកាល ២០២២-២៣។ នៅចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ក្លិបបានខាតបង់ហិរញ្ញវត្ថុគិតជាចំនួនប្រមាណ ២១៥លានផោន ដែលនេះជាចំនួនការចំណាយហួសកម្រិតខ្លាំងបំផុត។

កាលពីរដូវកាលមុន ក្លិប Everton បានឆ្លងកាត់បញ្ហាមួយនេះរួចមកហើយ ដោយពួកគេត្រូវបានកាត់ ១០ពិន្ទុ ចេញចំពោះការបំពានច្បាប់នេះ ប៉ុន្តែពួកគេបានតស៊ូទាំងក្នុងការប្រកួត និងផ្នែកផ្លូវច្បាប់ រហូតអាចស្រោចស្រង់ក្លិបអោយបន្តលេងនៅក្របខណ្ឌ Premier League បាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង