×

ខ្សែបម្រើ Phil Foden ឈ្នះពានរង្វាន់កីឡាករឆ្នើម PFA Player of Year ប្រចាំរដូវកាល ២០២៣-២៤

ខ្សែបម្រើ Phil Foden របស់ Man City បានឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់សមាគមកីឡាបាល់ទាត់អាជីព PFA Player Of Year ប្រចាំរដូវកាល ២០២៣-២៤ ខណៈខ្សែបម្រើ Cole Palmer របស់ Chelsea ជាប់ជាកីឡាករឆ្នើមវ័យក្មេង Young Player of The Year ។

វាជាលើកដំបូងចាប់តាំងពីរដូវកាលឆ្នាំ ២០០៩-១០ ដែលពានរង្វាន់បុរសទាំងពីរបានទៅកីឡាករមកពីអង់គ្លេស គឺបន្ទាប់ពីការឈ្នះរបស់ Wayne Rooney និង James Milner បានឈ្នះពានរង្វាន់កីឡាករឆ្នើម និងកីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំរៀងៗខ្លួនសម្រាប់រដូវកាលនោះ។

ក្រោយបានឈ្នះពានរង្វាន់ PFA Player Of Year ជាលើកដំបូងក្នុងអាជីព Foden បាននិយាយថា “ការឈ្នះពានរង្វាន់នេះគឺជាអ្វីដែលពិសេសបំផុត ហើយវាជារឿងមួយដែលខ្ញុំមានមោទនភាព ខ្លាំងណាស់។”
Phil Foden ស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥ ប្រកួតនៅលីគកំពូលអង់គ្លេសក្នុងរដូវកាលឆ្នាំ ២០២៣-២៤ ខណៈដែល Man City បានឈ្នះពានរង្វាន់ Premier League ក្នុងប្រវត្តិសាស្ត្រជាលើកទី ៤ជាប់ៗគ្នា។

ការឈ្នះពានរង្វាន់ PFA Player Of Year នេះដែរ Phil Foden បានផ្តួលមិត្តរួមក្រុម Man City របស់គេគឺ Erling Haaland ដែលបានឈ្នះពានរង្វាន់នេះកាលពីឆ្នាំមុន រួមទាំង Rodri ក៏ដូចជា Cole Palmer របស់ Chelsea, Martin Odegaard របស់ Arsenal និង Ollie Watkins របស់ Aston Villa ដែលស្ថិតក្នុងបញ្ជីបេក្ខភាពចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង