×

ប៉ូលីសប្រេស៊ីលបិទការស៊ើបអង្កេតសំណុំរឿងប្រើប្រាស់អំពើហិង្សារបស់ខ្សែបម្រើ Man UTD Antony

ប៉ូលីសប្រេស៊ីលបានសម្រេចបិទការស៊ើបអង្កេតទៅលើសំណុំរឿង ការប្រើប្រាស់អំពើហិង្សា និង រំលោភបំពាន របស់ខ្សែបម្រើ Man UTD កីឡាករ Antony បន្ទាប់ពីមិនមានភស្តុតាងចោទប្រកាន់ថ្មីត្រូវបានរកឃើញ។

ការចោទប្រកាន់ពីការរំលោភបំពានិងប្រើប្រាស់អំពើហិង្សាទៅលើកីឡាករ វ័យ២៤ឆ្នាំ បានកើតឡើង ដោយនារី៣នាក់ ដោយក្នុងនោះមានអតីតមិត្តស្រីរបស់ខ្លួន និងមិត្តភ័ក្ក របស់នាង២រូប កាលពីខែកញ្ញាឆ្នាំមុន។

ដូច្នេះហើយ ការស៊ើបអង្កេតបានធ្វើឡើង ដោយប៉ូលីសប្រេស៊ីល ប៉ុន្តែមិនបានរកឃើញភស្តុតាងចោទប្រកាន់បន្ថែមទៅលើ Antony នោះទេ ទើបសម្រេចបិទបញ្ចប់ការស៊ើបអង្កេតនេះ។ យ៉ាងណា ព្រះរាជអាជ្ញាប្រេស៊ីល អះអាងថា ទោះជាការស៊ើបអង្កេតរបស់ប៉ូលីសបានបញ្ចប់ ក៏សំណុំរឿងនេះមិនត្រូវបានទម្លាក់ចោលដែរ រស៊ើបអង្កេតឯករាជ្យអាចនឹងត្រូវធ្វើឡើង។

Antony បានក្លាយជាកីឡាករថ្លៃបំផុតទី២របស់ Man UTD នៅពេលដែលគេបានផ្លាស់ពី Ajax ក្នុងតម្លៃ ៨២ លានផោនក្នុងខែកញ្ញា ឆ្នាំ ២០២២។ អំឡុងពេលសម្រាកអន្តរជាតិក្នុងខែកញ្ញា ឆ្នាំ ២០២៣ សារព័ត៌មានប្រេស៊ីល UOL បានចេញផ្សាយការចោទប្រកាន់ការប្រើអំពើហិង្សា ចេញពីអតីតមិត្តស្រីរបស់ Antony នាង Gabriela Cavallin ។ ការចោទប្រកាន់ជាបន្ត បានកើតឡើងនៅពេលដែលនាង Rayssa de Freitas និង Ingrid Lana ដែលជាមិត្តភ័ក្តរបស់នាង Gabriela Cavallin បានអះអាងថា Antony បានរំលោភបំពានពួកនាងនៅឆ្នាំ ២០២២។ យ៉ាងណា រាល់ការចោទប្រកាន់សុទ្ធតែត្រូវបានកីឡាករបដិសេធ។

សម្រាប់ ក្លិប Man UTD បានឆ្លើយតបដោយនិយាយថា ពួកគេនឹងចូលរួមសហការដើម្បីដោះស្រាយបញ្ហាការចោទប្រកាន់មកលើកីឡាកររបស់ពួកគេ។ ប៉ុន្តែ គ្រូបង្វឹក Man UTD លោក Erik ten Hag បាននិយាយកាលពីខែមករាថា បញ្ហាចោទប្រកាន់បែបនេះបានប៉ះពាល់ដល់ទម្រង់លេងរបស់កីឡាករ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង