×

ខ្សែបម្រើ Ilkay Gundogan ធ្វើដំណើរមកអង់គ្លេសដើម្បីរៀបចំការវិលត្រឡប់មក Man City វិញ

សារព័ត៌មាន Daily mail នៅអង់គ្លេស បានអោយដឹងថា ខ្សែបម្រើ Ilkay Gundogan បានធ្វើដំណើរមកកាន់ទីក្រុង Manchester ដើម្បីជួបពិភាក្សាជាមួយគ្រូបង្វឹកលោក Pep Guardiola ក្នុងដំណើរការនៃការវិលត្រឡប់របស់រូបគេមកកាន់ ក្លិប Man City វិញ។

កីឡាករអាល្លឺម៉ង់ វ័យ៣៣ឆ្នាំ កំពុងធ្វើអោយមានការភ្ញាក់ផ្អើល ដ្បិតរូបគេបានត្រៀមចាកចេញពី ក្លិបអេស្ប៉ាញ Barcelona ក្រោយលេងទើបបាន១ឆ្នាំ ក្នុងកិច្ចសន្យា២ឆ្នាំរបស់គេ ដែលបានផ្ទេរទៅទឹកដីអេស្ប៉ាញ កាលពីឆ្នាំ ២០២៣ ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន។

មែនទែនទៅ Daily mail បានអះអាងថា ការវិលត្រឡប់មកកាន់ Man City វិញរបស់ Ilkay Gundogan គឺជាជំរើសល្អបំផុតរបស់គេ ក្នុងការជួយដល់ Barcelona កំឡុងដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ ក្លិបអ្នកមានបុណ្យ បានព្យាយាមជំនះផលលំបាក ផ្នែកវិបត្តិហិរញ្ញវត្ថុ ដើម្បីទិញយក Dani Olmo ពី RB Leipzig ។ ការចាកចេញរបស់ Gundogan វាមិនគ្រប់គ្រាន់សម្រាប់ Barcelona ក្នុងការចុះកុងត្រាយក Olmo ប៉ុន្តែគេនៅតែធ្វើដើម្បីជួយក្លិបក្នុងកាលៈទេសៈនេះ។

ដូច្នេះហើយ Gundogan បានមកដល់ទឹកដីអង់គ្លេស និងបានជួបជាមួយលោក Pep Guardiola ដើម្បីពិភាក្សាគ្នារួចហើយដែរ។ ក្នុងកិច្ចប្រជុំមួយជិត៥០នាទីនៅក្នុងភោជនីយដ្ឋាន Tast Catala គឺ Gundogan នឹងចុះកុងត្រាថ្មីជាមួយ Man City ចំនួន ១ឆ្នាំ និងលក្ខខណ្ឌបន្តថែម១ឆ្នាំទៀតផងដែរ។

ចំពោះការលេងជាមួយ Barcelona ១ឆ្នាំមកនេះ Ilkay Gundogan បានចូលលេងចំនួន៥១ប្រកួតរកបាន៥គ្រាប់ ។ ការវិលត្រឡប់មកកាន់ Man City វិញគឺនឹងធ្វើអោយ Man City មានជម្រើសខ្សែបម្រើកណ្ដាលល្អៗកាន់តែច្រើនបន្ថែមទៀតខណៈដែលបច្ចុប្បន្នពួកគេមាន Rodri និង Kevin De Bruyne ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង