ឪពុក និងបងប្រុសរបស់ ខ្សែប្រយុទ្ធ Heung-Min Son នៃក្លិប Tottenham Hotspur ត្រូវបានរដ្ឋអាជ្ញាកូរ៉េខាងត្បូង ពិន័យក្នុងករណីរំលោភបំពានលើកុមារ។
លោក Woong-Jung Son ឪពុករបស់ Heung-Min Son ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីនៅប្រទេសកូរ៉េខាងត្បូង ហើយបាននិពន្ធសៀវភៅដែលរៀបរាប់លម្អិតអំពីរបៀប ដែលលោកបានជួយកូនប្រុសរបស់ Heung-Min Son លោកក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅក្របខណ្ឌ Premier League ។ លោកបើកសាលាបាល់ទាត់មួយដែលកូនប្រុសច្បងរបស់លោក Heung-Yun Son ជាគ្រូបង្វឹក។
យ៉ាងណា អ្នកទាំង ២ និងគ្រូបង្វឹកម្នាក់ទៀតនៅសាលាបាល់ទាត់នោះត្រូវបានគេចោទប្រកាន់ កាលពីខែមេសាពីបទរំលោភបំពានទាំងផ្លូវកាយ និងពាក្យសម្ដីរបស់សិស្សអាយុ ១២ ឆ្នាំ។ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានពិន័យលោក Woong-Jung Son លោក Heung-Yun Son និងគ្រូបង្វឹកម្នាក់ដោយផ្អែកលើច្បាប់សុខមាលភាពកុមារ និងច្បាប់ស្តីពីការពិន័យលើកុមារ ដោយមិនបានបញ្ជាក់ពីចំនួនពិន័យនោះទេ។
អ្នកទាំងបីក៏ត្រូវបានបញ្ជាអោយអនុវត្តកម្មវិធី ព្យាបាលការរំលោភបំពានលើកុមារផងដែរ។ ក្រុមគ្រួសាររបស់សិស្សរងគ្រោះបានអះអាងថា គ្រូបង្វឹកម្នាក់បានវាយរូបគេនឹងទង់ជាតិជ្រុងអំឡុងពេលហ្វឹកហាត់ បណ្តាលអោយមានរបួសដែលត្រូវការព្យាបាលជាច្រើនសប្តាហ៍។
សិស្សរងគ្រោះដែលត្រូវបានបញ្ចេញត្រឹមតែឈ្មោះថា Kim បានប្រាប់ប៉ូលីសថា រូបគេគឺជាគោលដៅនៃការប្រើភាសាមិនសមរម្យត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីការចុះឈ្មោះរបស់ នៅសាលាហ្វឹកហាត់បាល់ទាត់ Son Senior ក្នុងខែវិច្ឆិកា។
ទាំងលោក Woong-Jung Son និង Heung-Yun Son បានទទួលស្គាល់ឧបទ្ទវហេតុនេះបានកើតឡើង ប៉ុន្តែបានបដិសេធថា វាមិនមែនជាការរំលោភលើរាងកាយទេ។ លោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះមិនមែនជាការដាក់ទណ្ឌកម្មលើរាងកាយទេ ប៉ុន្តែជាការព្រមព្រៀងគ្នាដែលជាផ្នែកមួយនៃការបណ្តុះបណ្តាលកាយសម្បទា ដោយវិធីនេះលោកក៏បានប្រើប្រាស់ក្នុងការបង្វឹក Heung-Min Son ផងដែរ៕