×

Leicester City ឈ្នះបណ្តឹងឧទ្ធរណ៍ករណីបំពានច្បាប់ប្រាក់ចំណេញ និង និរន្តរភាព

ក្លិប Leicester City បានឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តដែលអាចនាំអោយមានការកាត់ពិន្ទុរបស់ពួកគេនៅក្របខណ្ឌ Premier League សម្រាប់ការបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ស្ថាប័នលីគកំពូលអង់គ្លេស។

ក្រុមប្រឹក្សាឯករាជ្យមួយបានរកឃើញថា ស្ថាប័ន Premier League មិនមានអំណាច និង ហេតុផលគ្រប់គ្រាន់ក្នុងការដាក់ទណ្ឌកម្មទៅលើក្លិបនោះទេ។ យ៉ាងណា ស្ថាប័ន Premier League បាននិយាយថា ពួកគេមានភាពភ្ញាក់ផ្អើល និងខកចិត្ត ចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាឯករាជ្យនេះ។

សម្រាប់ក្លិប Leicester City បាននិយាយថាពួកគេបាន តស៊ូដើម្បីធានាថាច្បាប់ត្រូវបានអនុវត្តដោយផ្អែកលើរបៀបដែលពួកគេត្រូវបានប្រើប្រាស់ពិតប្រាកដ ។

Leicester City ត្រូវបានចោទប្រកាន់ដោយស្ថាប័ន Premier League ពីបទបំពានច្បាប់ចំណាយ។ ពួកគេបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់នេះ ដ្បិតសាលក្រមដំបូងបានចេញប្រកាសថា ស្ថាប័នលីគកំពូលអង់គ្លេសអាចធ្វើការសម្រេចចិត្តចំពោះការពិន័យបាន នោះគឺការកាត់ពិន្ទុទៅតាមកម្រិតនៃបទល្មើស។

យ៉ាងណាក្លិប Leicester City បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ ដោយផ្អែកលើការពិតដែលពួកគេស្ថិតនៅក្នុងលីគទី២អង់គ្លេស EFL Championship នៅពេលការចោទប្រកាន់អំពីបទល្មើសត្រូវបានសម្រេច ។

នៅក្រោមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ស្ថាប័ន Premier League ក្លិបនៅលីគកំពូលអង់គ្លេសមិនអាចខាតបង់លើសពី ១០៥ លានផោនក្នុងរយៈពេល ៣ រដូវកាលទេ។

ការចោទប្រកាន់របស់ Premier League ទៅលើក្លិប Leicester City ទាក់ទងនឹងការប្រកួតរយៈពេល ៣ ឆ្នាំរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២២-២៣ ។

ប៉ុន្តែក្លិបនេះត្រូវបានកាត់ចេញទៅលេងនៅក្របខណ្ឌ EFL Championship នៅចុងបញ្ចប់នៃរដូវកាលនោះ ខណៈការចោទប្រកាន់ធ្វើឡើងនៅពេលដែលក្លិបស្ថិតកំពុងលេងនៅ Premier League តែប៉ុណ្ណោះ។
ដោយសារច្បាប់ PSR ក្លិប Nottingham Forest និង Everton ទាំងពីរបានទទួលការកាត់ពិន្ទុកាលពីរដូវកាលមុន បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង