កីឡាករ១០នាក់នៅក្របខណ្ឌ Premier League ត្រូវបានជ្រើសរើសសម្រាប់បញ្ជីបេក្ខភាពឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤។
សរុបមក ក្លិប Premier League ចំនួន ៤ មានកីឡាករយ៉ាងហោចណាស់ម្នាក់សម្រាប់ពានរង្វាន់នេះ បន្ទាប់ពីបញ្ជីសម្រាំងចំនួន ៣០ នាក់ត្រូវបានបង្ហាញកាលពីថ្ងៃពុធ។
Arsenal និង Manchester City នាំមុខគេដោយមានបេក្ខភាពចំនួន ៤ រូបគឺ Martin Odegaard, Declan Rice, William Saliba និង Bukayo Saka មកពីក្រុមកាំភ្លើងធំ ជាមួយនឹង Ruben Dias, Phil Foden Erling Haaland និង Rodri មកពីក្លិបជើងឯក Premier League បច្ចុប្បន្ន Man City ។
តារាឆ្នើមរបស់ Chelsea កីឡាករ Cole Palmer ក៏ស្ថិតក្នុងបញ្ជីសម្រាំងផងដែរ រួមជាមួយនឹងអ្នកចាំទី Emiliano Martinez របស់ Aston Villa ។
កីឡាករ Premier League ដែលឈ្នះពានរង្វាន់នេះ រួមមាន Michael Owen របស់ Liverpool ក្នុងឆ្នាំ២០០១ និង Cristiano Ronaldo របស់ Manchester United ក្នុងឆ្នាំ២០០៨។ អ្នកឈ្នះនឹងត្រូវប្រកាសក្នុងពិធីមួយនៅថ្ងៃទី២៨ ខែតុលា នៅ Theatre du Chatelet ក្នុងទីក្រុងប៉ារីស៕