×

Martin Odegaard របួសកជើង បង្កក្ដីបារម្ភសម្រាប់ Arsenal មុនប៉ះ Tottenham ដែល CBS ផ្សាយបន្តផ្ទាល់ការប្រកួតនេះ

Martin Odegaard ប្រធានក្រុម Arsenal បានរងរបួសកជើង អំឡុងពេលការប្រកួតរបស់ក្រុមជម្រើសជាតិន័រវេស ទល់នឹង អូទ្រីស ក្នុងក្របខណ្ឌ UEFA Nations League ។

វេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិន័រវេស បានបញ្ជាក់ថា Odegaard របួសកជើងស្រាលតែប៉ុណ្ណោះ។ យ៉ាងណាមិញ គ្រូបង្វឹករបស់ន័រវេស លោក Stale Solbakken បានបង្ហាញក្ដីបារម្ភពីស្ថានភាពរបួសដែលហាក់ដូចជាមានសភាពធ្ងន់ធ្ងរ ក្រោយការប្រកួត។

Arsenal នឹងត្រូវជួប Tottenham នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ ក្នុងការប្រកួតសប្ដាហ៍ទី៤ នៃក្របខណ្ឌ Premier League នឹងមានផ្សាយបន្តផ្ទាល់នៅកម្ពុជា តាមរយៈកញ្ចក់ទូរទស្សន៍ MyTV ព្រមទាំងនៅលើបណ្ដាញសង្គមរបស់ CNC Sports ។

Arsenal ចាប់ផ្តើមយុទ្ធនាការ UEFA Champions League របស់ពួកគេ ដោយត្រូវប៉ះ Atalanta មុនប្រកួតទល់នឹង Manchester City នៅថ្ងៃសប្ដាហ៍បន្ទាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង