×

អ្នកចាំទី Caoimhín Kelleher ចង់ចាកចេញពី Liverpool

អ្នកចាំទី Caoimhín Kelleher បានអះអាងថា រូបគេពិតជាចង់ចាកចេញពីក្លិប Liverpool ពិតមែននៅរដូវក្តៅនេះ បន្ទាប់ពីពួកគេ ប្រកាសជាផ្លូវការនាំ យកកីឡាករអ្នកចាំទីចំណូលថ្មី Giorgi Mamardashvili រួចមក។

ជាការពិត កីឡាករអៀរឡង់ ជាកីឡាករបម្រុងរហូតមក ហើយរូបគេពិតជាចង់ក្លាយជាអ្នកចាំទីដៃទី១របស់ក្រុមហង្សក្រហម ប៉ុន្តែតួនាទីនេះត្រូវបានធ្លាក់ទៅលើកីឡាករប្រេស៊ីល Alisson ។ Caoimhín Kelleher សង្ឃឹមថា នៅពេលដែល Alisson ផុតកុងត្រាចាកចេញពីទឹកដី Anfield នោះរូបគេ នឹងទទួលបានឱកាសច្រើនជាងមុន។

យ៉ាងណាមិញ នៅពេលដែល Liverpool បានសម្រេចទិញយកអ្នកចាំទីហ្ស៊កហ្ស៊ី Giorgi Mamardashvili ពី ក្លិប Valencia បានធ្វើអោយ កីឡាករវ័យ២៥ឆ្នាំ បាត់បង់ក្តីសង្ឃឹមជាមួយក្លិប និងចង់ចាកចេញ។

Kelleher បានបញ្ជាក់អំពីអារម្មណ៍ មិនសប្បាយចិត្ត នៅពេលដែល Liverpool បានបដិសេធសំណើម្តងហើយម្តងទៀតពីសំណាក់ក្លិបមួយចំនួន តែដោយសារតែ Mamardashvili នឹងមិនអាចចូលរួមជាមួយនឹង Liverpool ភ្លាមឡើយរហូតដល់ឆ្នាំក្រោយ។

ក្លិប Liverpool បានបដិសេធមិនទទួល យកសំណើពីក្លិប Nottinhgam Forest ឡើយកាលពីរដូវក្តៅ ដើម្បីផ្ទេរ Caoimhín Kelleher ទៅចូលរួមជាមួយពួកគេ ។

Caoimhín Kelleher បានបង្ហាញ ខ្លួនអោយក្រុមឈុតធំរបស់ Liverpool កាលពីរដូវកាលមុនដល់ទៅ ៤៧ប្រកួតនិង១០ប្រកួត ដោយក្នុងនោះមាន១០ប្រកួត រូបគេបានលេងនៅក្នុងការប្រកួតក្របខណ្ឌ Premier Leaue ផងដែរ ប៉ុន្តែប្រហែលជាមិនស្ថិត នៅក្នុងផែនការថ្មី របស់ក្លិបឡើយក្រោយ ការមកដល់របស់ Giorgi Mamardashvili នារដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង