ប្រធានក្លិបលោក Pablo Longoria បានឱ្យដឹងថា Marseille បានដឹងពីរឿងរ៉ាវដែលបានកើតឡើងចំពោះ Mason Greenwood ហើយលោកមិនស្ដាយក្រោយទេ ដែលបានចុះហត្ថលេខាជាមួយរូបគេពី Manchester United ។
Greenwood វ័យ ២២ ឆ្នាំបានចាកចេញពីក្រុមដែលមានមូលដ្ឋាននៅ Old Trafford ក្នុងកិច្ចព្រមព្រៀង ២៦,៦ លានផោនកាលពីខែសីហា ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៩។
មានការចោទប្រកាន់ Greenwood រួមទាំងការប៉ុនប៉ងរំលោភ និងអំពើហិង្សាលើមិត្តស្រី ប៉ុន្តែសំណុំរឿងបានបិទបញ្ចប់ ដោយរូបគេអាចបន្តអាជីពលេងបាល់បាន។ ប៉ុន្តែ Marseille បានប្រឈមមុខនឹងការរិះគន់ពីអភិបាលក្រុង ថា លោកមិនអាចទទួលយកបាន នៅពេលក្លិបចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធដែលបានចំណាយកាលពីរដូវកាលមុនក្នុងការខ្ចីជើងដោយក្លិប Getafe ក្នុងប្រទេសអេស្ប៉ាញ។
លោក Longoria បាននិយាយនៅឯកិច្ចប្រជុំមួយថា៖ “ពួកយើងបានសម្រេចចិត្តដោយផ្ទៃក្នុង។ មានការប្រឆាំងខ្លះ ប៉ុន្តែទន្ទឹមនឹងពួកយើងប្រហែលជាមិនស៊ើបអង្កេតទេ ព្រោះខ្ញុំមិនមែនជាចៅក្រមទេ ប៉ុន្តែគ្រប់ព័ត៌មានត្រូវបានពិនិត្យដើម្បីធ្វើការសម្រេចចិត្តល្អបំផុត។”
Greenwood រកបាន ៥ គ្រាប់ក្នុង ៣ ប្រកួតចាប់តាំងពីចូលរួមជាមួយក្លិបដែលលេងនៅក្របខណ្ឌ Ligue 1 ។ គ្រាប់បាល់របស់គេ បានជួយឱ្យ Marseille មិនទាន់ស្គាល់ពាក្យថាចាញ់ នៅដើមរដូវកាល ដែលដឹកនាំដោយអ្នកចាត់ការថ្មី លោក De Zerbi ដែលធ្លាប់ដឹកនាំក្លិប Brighton ៕