×

Arsenal ត្រៀមបញ្ចេញខ្សែការពារ Takehiro Tomiyasu នៅទីផ្សារដោះដូរខែមករា

ក្លិប Arsenal បានត្រៀមរួចរាល់ក្នុងការបញ្ចេញខ្សែការពារ Takehiro Tomiyasu ទៅកាន់ទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។

កីឡាករជប៉ុន បានមកចូលរួមជាមួយ ក្លិប Arsenal នៅក្របខណ្ឌ Premier League ដោយផ្ទេរពីក្លិប Bologna នៅក្របខណ្ឌ Serie A កាលពីទីផ្សារដោះដូររដូវក្តៅ ឆ្នាំ២០២១។

រូបគេបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹក Arsenal លោក Miket Arteta ក្នុងរយៈពេល៣រដូវកាលកន្លងមក ដោយបានបង្ហាញខ្លួន៨៣ដង រកបានគ្រាប់បាល់២គ្រាប់ នៅក្នុងការប្រកួតគ្រប់កម្មវិធី។

កាលពីទីផ្សាររដូវក្តៅកន្លងទៅ Tomiyasu ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្លិបផ្សេងផងដែរ ហើយរូបគេបានខកខានការចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី ២០២៤-២៥ បន្ទាប់ពី បានរងរបួសជង្គង់អំឡុងការប្រកួតមុនបើករដូវកាល។

ដោយសារបញ្ហានេះ គ្រូបង្វឹក Arsenal លោក Mikel Arteta បានសារភាពថា វាពិបាកក្នុងការនិយាយអំពីស្ថានភាពរបស់ Tomiyasu ដែលនឹងមានភាពពេញលេញគ្រប់គ្រាន់ នៅពេលរូបគេត្រលប់ពីការព្យាបាលរបួសវិញ ហើយនឹងការពិបាកស្វែងរកកន្លែងលេងនៅក្នុងក្រុម។

ដូច្នេះហើយ Arsenal បានបើកចំហរក្នុងការលក់ Tomiyasu ហើយរូបគេអាចចាកចេញពីក្រុមកាំភ្លើងធំ នៅខែមករា។

ដំណឹងនេះ បានធ្វើអោយកីឡាករ វ័យ២៥ឆ្នាំ កំពុងក្លាយជាចំណាប់ អារម្មណ៍ទាក់ទាញពីក្លិបធំៗ ជាច្រើននៅតំបន់អឺរ៉ុប។

បច្ចុប្បន្ន Arsenal បានដាក់តម្លៃខ្លួនរបស់ Takehiro Tomiyasu ប្រមាណជា ២០លានអឺរ៉ូ ហើយជាលទ្ធផល ក្លិបធំៗនៅអ៊ីតាលីដែលមានដូចជា Napoli, Juventus និង Inter Milan កំពុងសុំធ្វើការចរចាកុងត្រា ។

បច្ចុប្បន្ន Takehiro Tomiyasu នៅបន្តរងរបួសក្បាលជង្គង់នៅឡើយ និងមិនទាន់បានវិលត្រឡប់ មកហ្វឹកហាត់ បាននៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង