
ខ្សែប្រយុទ្ធ Dominic Solanke បានទទួលការកោះហៅចូលជម្រើសជាតិអង់គ្លេសជាលើកដំបូង ក្នុងរយៈពេល ៧ ឆ្នាំ ដោយគ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley ដែលចូលមកជំនួសលោក Gareth Southgate ដែលលាលែងពីតំណែង។
Solanke វ័យ ២៧ ឆ្នាំបានស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣ លើកចុងក្រោយសម្រាប់ក្រុម Tottenham នឹងមានឱកាសលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្រោយការបង្ហាញខ្លួនទល់នឹងក្រុមជម្រើសជាតិប្រេស៊ីលក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ ២០១៧។ ក្រុមអង់គ្លេស ត្រូវជួបជាមួយក្រិក និង ហ្វាំងឡង់ ក្នុងក្របខណ្ឌ UEFA Nations League ក្នុងខែនេះ។
បច្ចុប្បន្នក្រុមអង់គ្លេសកំពុងឈរនៅលេខ២ ក្នុងពូល B2 របស់ពួកគេ ដោយមានពិន្ទុស្មើជាមួយនឹងក្រុមក្រិក បន្ទាប់ពីបានយកឈ្នះ អៀរឡង់ និងហ្វាំងឡង់ ក្នុងការដឹកនាំ២ប្រកួតដំបូងរបស់លោក Carsley ៕