×

អតីតខ្សែការពារ Gary Neville ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ Man UTD

អតីតប្រធានក្រុម និង ខ្សែការពារ Man UTD លោក Gary Neville ត្រូវបានតែងតាំងមកជាឯកអគ្គរដ្ឋទូតឯករាជ្យថ្មីរបស់ក្លិប Man UTD ជំនួសតំណែងលោក Alex Ferguson។

លោក Alex Ferguson បានក្លាយជាឯកអគ្គរដ្ឋទូតជាសកលរបស់ក្លិប និងជានាយកគ្រប់គ្រងក្លិប ចាប់តាំងពីចូលនិវត្តន៍ពីអាជីពជាគ្រូបង្វឹកនៅក្នុងឆ្នាំ ២០១៣ បន្ទាប់ប្រកបអាជីពនេះរយៈពេល ២៧ឆ្នាំរួចមក។ បុរសជនជាតិស្កុតឡេន ត្រូវបានរាយការណ៍ថា ទទួលបានប្រាក់ឈ្នួល ២,១៦លានផោន ក្នុងមួយឆ្នាំដើម្បីកាន់តួនាទីជាអ្នកផ្សព្វផ្សាយអំពីក្លិប។

យ៉ាងណា កិច្ចសន្យាតម្លៃរាប់លានផោនរបស់លោក Alex Ferguson ជាមួយក្លិបបិសាចក្រហម បានឈានដល់ទីបញ្ចប់ បន្ទាប់ពីការសម្រេចចិត្តរបស់ម្ចាស់ក្រុមហ៊ុន INEOS គឺលោក Jim Ratcliffe ។ លោក Ratcliffe បានជូនដំណឹងដល់លោក Ferguson ក្នុងជំនួបទល់មុខគ្នា ហើយបញ្ហានេះត្រូវបានដោះស្រាយ ដោយរលូនរវាងពួកគាត់ទាំងពីរ។

សម្រាប់ ការចាកចេញរបស់លោក Ferguson វាកើតឡើងចំពេលដែលលោក Ratcliffe សម្លឹងមើលកាត់បន្ថយការចំណាយ ដើម្បីវិនិយោគប្រាក់បន្ថែមទៀតនៅក្នុងក្លិប។ បុគ្គលិកជាង ២៥០ នាក់ត្រូវបានផ្លាស់ប្តូររួចហើយ ដែលការផ្លាស់ប្តូរនេះក្លិប Man UTD រំពឹងថានឹងសន្សំបានប្រហែល ១០ លានផោនក្នុងមួយឆ្នាំ។

ទោះយ៉ាងណា ក្រោយការត្រៀមចាកចេញពីតំណែងរបស់លោក Alex Ferguson ក៏មានការរាយការណ៍ថា អតីតប្រធានក្រុម និង ខ្សែការពារ Man UTD លោក Gary Neville ត្រូវបានក្លិបបិសាចក្រហម ជ្រើសរើសមកជាឯកអគ្គរដ្ឋទូតឯករាជ្យថ្មីរបស់ក្លិប។

អតីតកីឡាករបិសាចក្រហមមួយចំនួន ត្រូវបានជ្រើសរើសមកជាតំណាងឯកអគ្គរដ្ឋទូតរបស់ក្លិបដោយមានទំនួលខុសត្រូវផ្សេងៗគ្នា។ លោក Neville ដែលជាផ្នែកមួយនៃក្រុមបុគ្គលិកនៃកីឡដ្ឋានរបស់ក្លិប ខណៈដែល លោក Ratcliffe ពិនិត្យមើលសំណើសម្រាប់គម្រោងកីឡដ្ឋានថ្មី Wembley of the North ដោយក្នុងនោះលោក Neville កំពុងធ្វើការផ្សព្វផ្សាយអំពីគម្រោងរបស់ក្លិប Man UTD នៅឯប្រទេសឥណ្ឌា។

ដោយឡែក សម្រាប់ការបញ្ចប់តំណែងរបស់លោក Alex Ferguson ក្នុងនាមជាឯកអគ្គរដ្ឋទូតជាសកលរបស់ក្លិប Man UTD នោះ ត្រូវបានមជ្ឈដ្ឋាននានាយល់ថា ក្លិបកំពុងស្ថិតក្នុងរបត់ថ្មី ហើយក្នុងនោះគ្រប់បុគ្គលិកក្លិប Man UTD នឹងមិនមានសុវត្ថិភាពទេចាប់ពីពេលនេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង