×

Chelsea និង Tottenham Hotspur ត្រៀមប្រជែងគ្នានាំយក អ្នកចាំទី Karl Hein របស់ Arsenal

ក្លិប Chelsea និង Tottenham Hotspur ត្រូវបានរាយការណ៍ថា កំពុងត្រៀមប្រជែងគ្នាដើម្បីចុះហត្ថលេខាលើអ្នកចាំទី Karl Hein របស់ក្លិប Arsenal ។

កីឡាករអេស្តូនី បច្ចុប្បន្នកំពុងខ្ចីជើងនៅក្លិប Real Valladolid នៅក្របខណ្ឌ La Liga ហើយគេបានទទួលការចាប់អារម្មណ៍ដោយសារទម្រង់លេងល្អនៅក្នុងប្រទេសអេស្ប៉ាញ។

យោងតាមសារពត៌មាន Fichajes ទាំងក្លិប Chelsea និង Tottenham Hotspur កំពុងស្វែងរកការចុះហត្ថលេខាលើកីឡាករវ័យ ២២ ឆ្នាំ នៅទីផ្សារដោះដូរកីឡាករខែមករា ហើយក្លិប Arsenal អាចនឹងលក់រូបគេក្នុងតម្លៃប្រហែល ១៥ ទៅ ២០ លានអឺរ៉ូ។

ចំពោះ Chelsea ត្រូវការនាំយកអ្នកចាំទីបម្រុងដែលមានគុណភាព ហើយ Karl Hein ហាក់បីដូចជាជម្រើសដ៏ល្អសម្រាប់ជំនួសអ្នកចាំទី Robert Sanchez ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លិបនាពេលឆាប់ៗ។

សម្រាប់ Tottenham Hotspur វិញ កំពុងសិក្សាលើការអភិវឌ្ឍន៍របស់ Karl Hein ហើយ ក៏ចង់បានរូបគេមករួមក្រុមផងដែរ។ មែនទែនទៅ Tottenham Hotspur មានអ្នកចាំទី Guglielmo Vicario ជាជម្រើសដំបូង និង កំពុងធ្វើបានល្អជាមួយក្លិបផងដែរ។ យ៉ាងណាមិញ កីឡាករអ៊ីតាលី ហាក់ត្រូវការការប្រកួតប្រជែងចំពោះតំណែងរបស់ខ្លួន ហើយ ការនាំយក Karl Hein មកចូលរួម អាចជាមធ្យោបាយដ៏ល្អដែលក្លិបត្រូវធ្វើ។

Karl Hein បានមកចូលរួមជាមួយ Arsenal ដោយផ្ទេរពីក្លិបនៅស្រុកកំណើត Nõmme United កាលពីឆ្នាំ២០១៨។ យ៉ាងណា រូបគេបង្ហាញខ្លួនអោយក្លិបកាំភ្លើងធំបានតែ១ដងប៉ុណ្ណោះ មុនពេលត្រូវបញ្ចេញអោយខ្ចីជើងជាងបន្តបន្ទាប់គឺ រូបគេបានទៅលេងខ្ចីជើងអោយក្លិប Reading រួចបន្តទៅលេងខ្ចីជើងអោយក្លិប Real Valladolid នៅរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង