×

Man UTD ចង់ចំណាយ ៩០លានអឺរ៉ូនាំយកខ្សែបម្រើ Khvicha Kvaratskhelia ពី Napoli

ក្លិប Man UTD ចង់ចំណាយប្រមាណ ៩០លានអឺរ៉ូ ដើម្បីធ្វើការផ្លាស់ប្តូនាំយកខ្សែបម្រើ Khvicha Kvaratskhelia ពីក្លិបអ៊ីតាលី Napoli ។

កីឡាករហ្សកហ្ស៊ី ត្រូវបានមើលឃើញថា ជាកីឡាករដែលមានទេពកោសល្យលំដាប់ពិភពលោកក្នុងអំឡុងពេលលេងនៅក្នុងក្របខណ្ឌ Serie A ដែលធ្វើអោយ Man UTD ពិចារណា យ៉ាងខ្លាំងដើម្បីនាំយករូបគេមកពង្រឹងក្រុម។

ក្លិបបិសាចក្រហមនឹងស្វាគមន៍លោក Ruben Amorim ក្នុងពេលឆាប់ៗនេះក្នុងនាមជាគ្រូបង្វឹកថ្មី ហើយប្រសិនបើនាំយក Kvaratskhelia មកទៀត នោះវាអាចជាការផ្លាស់ប្តូរដ៏គួរអោយទាក់ទាញសម្រាប់ក្លិបនៅក្របខណ្ឌ Premier League មួយនេះ។

កីឡាករវ័យ២៣ឆ្នាំ មានភាពប៉ិនប្រសប់ និងសមត្ថភាពយ៉ាងពិតប្រាកដ ក្នុងការជួយដល់ Man UTD ដែលចាប់ផ្តើមរដូវកាលថ្មីមិនបានល្អ។ មែនទែនទៅ Man UTD ធ្លាប់បានចំណាយយ៉ាងច្រើន នាំយកកីឡាករដូចជា Jadon Sancho, Antony, Rasmus Hojlund និង Joshua Zirkzee ផងដែរ ប៉ុន្តែក្រុមមិនមានភាពរីកចម្រើនខ្លាំងដូចការគ្រោងទុក ប៉ុន្តែការនាំយក Khvicha Kvaratskhelia អាចជាការបន្ថែមជម្រើសសម្រាប់លោក Ruben Amorim ដែលនឹងមកកាន់តំណែងនៅកីឡដ្ឋាន Old Trafford។ លោក Amorim ច្បាស់ជានឹងជួបប្រទះការងារដ៏លំបាកមួយនៅ Man UTD ដូច្នេះលោកប្រាកដជាពេញចិត្តនឹងការចុះហត្ថលេខាលើកីឡាករថ្មី ដូចជា Kvaratskhelia ជាមិនខាន។

យ៉ាងណា បើតាមសារពត៌មាន Fichajes អោយដឹងថា ការចរចារបស់ Man UTD ក្នុងការនាំយក កីឡាករកំពុងឡើងជើងរបស់ Napoli នឹងមិនមែនជារឿងងាយស្រួលទេ ហើយពួកគេនឹងត្រូវចំណាយយ៉ាងច្រើន ប្រមាណ ៩០លានអឺរ៉ូឯណោះ។

លោក Amorim នឹងមិនអាចផ្លាស់ប្តូរក្រុមបិសាចក្រហមបានច្រើននោះឡើយ ប្រសិនលោកនៅតែមានជម្រើសកីឡាករដូចជា Antony Marcus Rashford និង Alejandro Garnacho។ ដូច្នេះវត្តមានរបស់ Kvaratskhelia នឹងក្លាយជាការបន្ថែមដ៏គួរអោយរំភើបមួយសម្រាប់ក្រុម Man UTD នេះបន្ទាប់ពីសមត្ថភាពដ៏គួរអោយភ្ញាក់ផ្អើលរបស់គេ គឺអាចរកបាន៣០គ្រាប់ពីការបង្ហាញខ្លួន ១០១ ប្រកួតជាមួយ Napoli៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង