×

Newcastle United ត្រៀមប្រជែងជាមួយ Liverpool នាំយកខ្សែការពារ Loic Bade ពី Sevilla

ក្លិប Newcastle United កំពុងត្រៀមខ្លួនប្រជែងផ្ទេរយកផ្ទេរខ្សែការពារ Loic Bade របស់ក្លិប Sevilla ខណៈកីឡាករបារាំងក៏ត្រូវបានផ្សារភ្ជាប់ជាមួយការផ្លាស់ទៅកាន់ក្លិប Liverpool ។

សារពត៌មាន Todo Fichajes បានផ្សព្វផ្សាយថា Liverpool កំពុងជិតឈានដល់ភាពជោគជ័យក្នុងកិច្ចព្រមព្រៀងផ្ទេរយក Loic Bade តម្លៃ ២៥លានអឺរ៉ូ ។ ទោះយ៉ាងណា Newcastle United ក៏កំពុងសម្លឹងមើល កីឡាករវ័យ២៤ឆ្នាំ ដែលមានថ្លៃផ្តាច់កុងត្រា៥០ លានអឺរ៉ូ ហើយក្លិបអាចបញ្ចុះបញ្ចូល Sevilla អោយលក់ Loic Bade មកកាន់ទឹកដី St James’ Park ។

Newcastle United មានគម្រោងដ៏ទាក់ទាញមួយដែលកំពុងដំណើរការនាពេលនេះ ហើយប្រាកដណាស់ក្លិបក៏មានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីអាចសម្រេចបានកិច្ចព្រមព្រៀងនេះ ដែលអាចជាដំណឹងអាក្រក់សម្រាប់ Liverpool ។

វាត្រូវបានគេដឹងយ៉ាងច្បាស់ថា Liverpool កំពុងស្ថិតក្នុងស្ថានភាពដ៏គួរអោយព្រួយបារម្ភមួយជាមួយនឹងខ្សែការពារកណ្តាល Virgil van Dijk ដែលស្ថិតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃកិច្ចសន្យារបស់គេនៅទឹកដី Anfield ។

ទន្ទឹមនឹងនេះ Van Dijk បានឈានដល់វ័យជ្រេហើយ ហើយវាអាចនឹងដល់ពេលសម្រាប់ Liverpool ដើម្បីនាំយកខ្សែការពារវ័យក្មេងមកជំនួសតំណែងរយៈពេលវែង ដោយ Bade មើលទៅជាកីឡាករដ៏ល្អឥតខ្ចោះក្នុងតំណែងនេះ។

ក្នុងចំណោមក្លិបទាំង២ ក្លិប Newcastle United ត្រូវបានមើលឃើញថា មានសមត្ថភាពច្រើនជាង Liverpool ក្នុងការនាំយក កីឡាករ Loic Bade ។ ក្រុម រហស្សនាមសារិកាព្រៃ បានចាប់ផ្តើម រដូវកាលដ៏សមរម្យមួយ ហើយគ្រូបង្វឹកលោក Eddie Howe ប្រាកដជាពេញចិត្តនឹងឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ក្រុមជាមួយនឹងកីឡាករដែលមានគុណភាពដូចជា Loic Bade ហើយជាពិសេសពួកគេនឹងកាន់តែមានភាពពេញចិត្តបន្ថែមទៀត នៅពេលដែលអាចធ្វើអោយក្លិប គូប្រជែងដូចជា Liverpool មានការខកចិត្តក្នុងការបរាជ័យផ្ទេរកីឡាករផងដែរ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង