×

ខ្សែបម្រើ Enzo Fernandez ទទួលការចាប់អារម្មណ៍ពី Real Madrid

ខ្សែបម្រើ Enzo Fernandez របស់ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងក្លាយជាគោលដៅផ្ទេរដ៏មានសក្តានុពលសម្រាប់ Real Madrid ចំពេលខ្សែបម្រើ Aurelien Tchouameni ត្រូវបានភ្ជាប់ជាមួយ Liverpool ។

កីឡាករអាហ្សង់ទីនពិតជាមិនបានធ្វើតាមការរំពឹងទុកក្នុងអំឡុងពេលរបស់ខ្លួននៅកីឡដ្ឋាន Stamford Bridge ហើយវាហាក់ដូចជារូបគេត្រូវស្វែងទ្រនំថ្មី ពេលទីផ្សារដោះដូរកីឡាករបើកទ្វារឡើងវិញ។ យោងតាម សារពត៌មាន Sacha Tavolieri ក្លិប Real Madrid កំពុងសម្លឹងមើល Fernandez ជាបេក្ខភាពដែលអាចជំនួស Tchouameni ខណៈដែលគេកំពុងក្លាយជាគោលដៅផ្ទេររបស់ Liverpool។

Enzo Fernandez បានបង្ហាញសក្តានុពលដ៏អស្ចារ្យអំឡុងពេលលេងនៅក្លិប Benfica ប៉ុន្តែមានការធ្លាក់ចុះក្នុងការលងអោយ Chelsea។ យ៉ាងណា កីឡាករវ័យ២៤ឆ្នាំ អាចនឹងត្រឡប់ទៅកាន់ចំនុចខ្លាំងរបស់ខ្លួនវិញ ប្រសិនបើគេអាចរកក្លិប និង គ្រូបង្វឹកដែលស័ក្កសម ហើយ Real Madrid បានក្លាយជាក្លិបដែលកំពុងសម្លឹងមើលការវិវឌ្ឈនេះ។ Real Madrid អាចនឹងនាំយក Enzo Fernandez មកជំនួស Aurelien Tchouameni ដែលត្រូវផ្សាភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅកាន់ទឹកដី Anfield។ មួយវិញទៀត អាជីពរបស់ Enzo Fernandez និង Chelsea ហាក់មិនឈានទៅមុខទៀតឡើយ ក្រោយពីរូបគេត្រូវមើលរំលងដោយគ្រូបង្វឹកលោក Enzo Maresca។

ទោះយ៉ាងណា មានការអះអាងថា លោក Enzo Maresca នៅចង់បង្ហាញសញ្ញាកែលម្អក្រុមនៅក្នុងរដូវកាលនេះ ដោយរួមបញ្ចូលទាំងវត្តមានរបស់ Enzo Fernandez ផងដែរ ដោយពួកគេនៅតែចង់ឃើញកីឡាករ រូបនេះបញ្ចេញគុណផលខ្ពស់បំផុត នៅពេលដែលពួកគេបានធ្វើការវិនិយោគផ្ទេរយករូបគេមកកាន់ក្របខណ្ឌ Premier League។

បែបនេះក្តី Chelsea ក៏នៅតែមានការពិចារណា ក្នុងការចែកផ្លូវជាមួយ Enzo Fernandez ព្រោះ ក្លិបមិនអាចចំណាយរយៈពេលយូរ ក្នុងការរង់ចាំអោយរូបគេបង្ហាញទម្រង់លេងល្អបំផុតរបស់គេឡើងវិញទេ។ ការអូសបន្លាយពេលវេលាច្រើនអាចធ្វើអោយតម្លៃខ្លួនរបស់ Enzo Fernandez ធ្លាក់ចុះបន្ថែមទៀត ដូច្នេះការលក់រូបគេដើម្បីយកប្រាក់មកវិនិយោគកីឡាករផ្សេងទៀត ជាជម្រើសដែល Chelsea អាចនឹងជ្រើសរើសយក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង