×

Leicester City ចង់នាំយកលោក Ruud van Nistelrooy មកធ្វើជាគ្រូបង្វឹកថ្មី

លោក Ruud van Nistelrooy បានចាកចេញពី Man UTD ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន បន្ទាប់ពីក្លិបបានតែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីលោក Ruben Amorim ។

ការដឹកនាំរបស់លោក Ruud van Nistelrooy មួយរយៈនៅ Man UTD មានភាពគួរអោយចាប់អារម្មណ៍ ហើយឥឡូវនេះក្លិបមួយចំនួននៅ Premier League បានបើកទ្វារចង់នាំយករូបលោកទៅកាន់ការងារ ដោយក្នុងនោះមាន Leicester City, Wolverhampton Wanderers និង Crystal Palace ផងដែរ។

បច្ចុប្បន្ន ក្លិបទាំង៣ សុទ្ធតែកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងនៅលីគកំពូលអង់គ្លេស នៅរដូវកាលនេះ ដោយកំពុងស្ថិតនៅតំបន់គ្រោះថ្នាក់។ ដូច្នេះហើយ ពួកគេកំពុងពិចារណាលើការផ្លាស់ប្តូរការគ្រប់គ្រងដោយសង្ឃឹមថា វាអាចនឹងធ្វើអោយស្ថានការណ៍មានភាពល្អប្រសើរជាងមុន។ ក្នុងនោះដែរ Leicester City ជាក្លិបដែលបង្ហាញចេតនាខ្លាំងជាងគេក្នុងការនាំយកលោក Ruud van Nistelrooy មកកាន់តំណែងជាគ្រូបង្វឹកថ្មី។

កន្លងមក Leicester City សង្ឃឹមថា គ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេគឺលោក Steve Cooper នឹងអាចដឹកនាំក្រុមទៅកាន់តំបន់សុវត្ថិភាពនៅរដូវកាលនេះ ប៉ុន្តែលទ្ធផលមិនបានល្អប្រសើរក្រោយការប្រកួត ១១លើកកកន្លងមកនៅ Premier League ដោយ Leicester City ឈ្នះតែ២ដង ស្មើ៤ដង ចាញ់៥ដង។ ពួកគេមានត្រឹមតែប៣ពិន្ទុពីលើតំបន់កាត់ចោល ហើយបន្ទាប់ពីការចាកចេញរបស់លោក Enzo Maresca ទៅដឹកនាំ Chelsea នៅរដូវក្តៅកន្លងមក បានធ្វើអោយ Leicester City កាន់តែជួបការលំបាកនៅរដូវកាលនេះ។

កន្លងមក Leicester City ត្រូវបានផ្សារភ្ជាប់ជាមួយលោក Graham Potter និង លោក Davies Moyes ក្នុងការមកកាន់តំណែងជាគ្រូបង្វឹកថ្មី ប៉ុន្តែជាមួយលទ្ធផល និង សមត្ថភាពពិសេសរបស់លោក Ruud van Nistelrooy ក្នុងការដឹកនាំ Man UTD ជាគ្រូបង្វឹកបណ្តោះអាសន្ន បានធ្វើអោយពួកគេពិចារណាក្នុងការបញ្ចូលរូបលោកជាបេក្ខភាពគ្រូបង្វឹកថ្មី។

សម្រាប់ Wolverhampton Wanderers និង Crystal Palace ក៏ចង់បានលោក Ruud van Nistelrooy ផងដែរ ប៉ុន្តែស្ថានការណ៍ និង ការប្រកួតប្រជែង របស់ពួកគេហាក់មានភាពលំបាកជាង ដែលធ្វើអោយ Leicester City ជាក្លិបដែលមានប្រៀបក្នុងការនាំយកបុរសជនជាតិហូរឡង់ វ័យ ៤៨ឆ្នាំ ទៅកាន់ការងារនៅកីឡដ្ឋាន King Power៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង