×

លោក Thomas Tuchel នាំយកគ្រូបង្វឹកអ្នកចាំទី Chelsea លោក Henrique Hilário មកកាន់ក្រុមអង់គ្លេស

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើជាតិអង់គ្លេស លោក Thomas Tuchel បាននាំយក គ្រូបង្វឹកផ្នែកអ្នកចាំទីរបស់ក្លិប Chelsea លោក Henrique Hilário មករួមការងារនៅក្នុងក្រុមតោកំណាច នៅពេលដែលលោក នឹងចូលកាន់តំណែងជាផ្លូវការនៅខែមករាខាងមុខ។

លោក Thomas Tuchel ចង់នាំយកលោក Henrique Hilário មករួមការងារជាមួយគ្នាសាជាថ្មី បន្ទាប់ពីពួកលោក បានសហការគ្នាយ៉ាងល្អ អំឡុងពេលលោក Thomas Tuchel នៅដឹកនាំ Chelsea ។

ការចាកចេញរបស់លោក Henrique Hilário មានន័យថា Chelsea បាត់បង់បុគ្គលសំខាន់មួយរូប ដែលបានធ្វើការងារនៅកីឡដ្ឋាន Stamford Bridge រយៈពេលជាង ១៨ឆ្នាំមកហើយ។

លោក Henrique Hilário បានចូលរួមជាមួយ Chelsea ក្នុងនាមជាកីឡាករ អ្នកចាំទី តាំងពីឆ្នាំ២០០៦ និងបានបង្ហាញខ្លួន ៣៩ដង គ្រប់ការប្រកួត មុនពេលរូបលោកលាលែងពីអាជីពជាកីឡាករ និង បន្តចូលរួមក្នុងក្រុមគ្រូបង្វឹករបស់ Chelsea។

ក្រៅពីលោក Henrique Hilário ហើយ លោក Thomas Tuchel បាននាំយកលោក Anthony Barry មកធ្វើជាជំនួយការផ្ទាល់របស់លោកនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីអ្នកទាំង២បានរួមការងារជាមួយគ្នា ជាច្រើនដង តាំាំងពីនៅក្លិប Chelsea និង Bayern Munich ។

ដោយឡែក ក្រោយការចាកចេញរបស់ បុរសជនជាតិ ព័រទុយហ្កាល់ វ័យ ២៩ឆ្នាំ រួមមក ក្លិប Chelsea កំពុងស្វះស្វែងរក គ្រូបង្វឹកផ្នែកអ្នកចាំទីថ្មី ដោយពេលនេះពួកគេកំពុងសម្លឹងឃើញបេក្ខភាព២រូបដែរ នោះគឺ ជំនួយការគ្រូបង្វឹកអ្នកចាំទីលោក Michele De Bernardin និងអតីតកីឡាករអ្នកចាំទីរបស់ Chelsea គឺលោក Willy Caballero ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង