×

អតីតខ្សែបម្រើ Juan Mata របស់ Man UTD និង Chelsea ក្លាយជាម្ចាស់ក្លិបអាមេរិក San Diego

អតីតខ្សែបម្រើ Juan Mata របស់ Man UTD និង Chelsea បានក្លាយជាសហម្ចាស់ក្លិប San Diego នៅលីគបាល់ទាត់អាមេរិក Major League Soccer បន្ទាប់ពីបានចំណាយប្រាក់ទិញយកភាគហ៊ុនក្លិបមួយចំនួន។

បុរសជនជាតិអេស្ប៉ាញ វ័យ៣៦ឆ្នាំ ធ្លាប់បានរួមចំណែកជួយក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ ២០១០ ហើយបច្ចុប្បន្នរូបគេកំពុងប្រកបអាជីពលេងអោយក្រុម Western Sydney Wanderers ក្នុងទឹកដីប្រទេសអូស្ត្រាលី។

Mata អតីតកីឡាករក្រុម Manchester United មានភាពស្រដៀងទៅនឹងលោក David Beckham ដែលបានក្លាយជាសហម្ចាស់ក្លិបនៅក្នុងអាមេរិក។

លោក David Beckham បច្ចុប្បន្នជាសហម្ចាស់ក្លិប Inter Miami ដែលមានវត្តមានរបស់ខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi លេងអោយក្នុងនាមជាប្រធានក្រុម។

Juan Mata មិនត្រឹមតែការវិនិយោគនៅក្នុងវិស័យបាល់ទាត់តែមួយឡើយ ដោយលោកក៏បានប្រើប្រាស់ប្រាក់វិនិយោគទៅលើកីឡាប្រណាំងរថយន្ត Formula One លើក្រុមមួយមានឈ្មោះថា Alpine Racing ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង