×

Crystal Palace ចង់បានខ្សែប្រយុទ្ធ Angel Correa របស់ Atletico Madrid

ក្លិប Crystal Palace ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលខ្សែប្រយុទ្ធ Angel Correa របស់ Atletico Madrid ដែលជាការបន្ថែមដ៏សំខាន់ដល់ក្រុមរបស់ពួកគេសម្រាប់ទីផ្សារដោះដូរ ខាងមុខនេះ។

កីឡាករអាហ្សង់ទីន កំពុងទាក់ទាញចំណាប់អារម្មណ៍ពី Fiorentina និង Juventus ប៉ុន្តែ Crystal Palace បានប្តេជ្ញាចិត្តក្នុងការនាំយករូបគេមកដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុម។ ជាមួយនឹង Michael Olise បានចាកចេញទៅចូលរួមជាមួយ Bayern Munich កាលពីដើមឆ្នាំនេះ ហើយ Ismaila Sarr មិនទាន់អាចសម្របខ្លួនជាមួយក្រុមចាប់តាំងពីផ្ទេរមកពី Marseille កាលពីខែសីហាមកនោះ Crystal Palace ហាក់ជួបការលំបាកក្នុងការរក្សាទម្រង់ប្រយុទ្ធរបស់ក្រុម។

ដូច្នេះការនាំយកកីឡាករថ្មីគឺជាអ្វីដែលក្លិបចង់សម្រេចបាន ហើយ Angel Correa ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការបញ្ចូលភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់ទៅក្នុងទម្រង់ប្រយុទ្ធជួរទៅមុខ។ របាយការណ៍ពី Fichajes អះអាងថា Angel Correa ដែលមានកុងត្រាជាមួយ Atletico Madrid ដំណើរការរហូតដល់ឆ្នាំ ២០២៦ អាចនឹងមានតម្លៃ ២០ លានអឺរ៉ូ។

ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៥ Angel Correa បានបង្ហាញខ្លួន ៤៤០ លើកសម្រាប់ Atletico Madrid នៅគ្រប់ការប្រកួតទាំងអស់ ដោយរកគ្រាប់បាល់បាន ៨៥ គ្រាប់ និង ចែកបាល់សម្រេចទី ៦១ដង ។

ទោះបីជា Angel Correa ជាញឹកញាប់ តែងតែត្រូវបានប្រើប្រាស់ជាកីឡាករបម្រុងក្តី ប៉ុន្តែរូបគេនៅតែរក្សាសក្កដានុពលរបស់ខ្លួន និង ជួយកែប្រែស្ថានភាពរបស់ក្រុមក្នុងពេលវេលាដ៏ចាំបាច់។ក្នុងរដូវកាលនេះ កីឡាករវ័យ ២៩ ឆ្នាំ បានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ ដងអោយ Atletico Madrid ទាំងនៅក្របខណ្ឌ La Liga និង UEFA Champions League ។

ការសម្របខ្លួនរបស់ Angel Correa ទៅនឹងតួនាទីវាយប្រយុទ្ធ រួមផ្សំជាមួយនឹងបទពិសោធន៍ នៅកម្រិតកំពូល ធ្វើអោយរូបគេស័ក្តិសមសម្រាប់ប្រព័ន្ធលេងរបស់ Crystal Palace ។ ភាពច្នៃប្រឌិតរបស់គេនឹងបំពេញបន្ថែមលើការខ្វះខាតរបស់ Crystal Palace ដោយគេអាចផ្តល់ទាំងការស៊ុតគ្រាប់បាល់ និងការចែកបាល់។

ប្រសិនបើ Crystal Palace ពិតជាអាចនាំយក Angel Correa មករួមក្រុមដោយជោគជ័យ នោះ ពួកគេអាចនឹងបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ នឹងអាចផ្លាស់ប្តូរស្ថានការណ៍យ៉ាប់យ៉ឺនរបស់ពួកគេបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង