×

Man City ចាប់អារម្មណ៍ខ្សែបម្រើ Adam Wharton របស់ Crystal Palace

Man City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Adam Wharton របស់ Crystal Palace ។ នេះបើតាមការរាយការណ៍ពីសារពត៌មាន Caught Offside។

ចំណាប់អារម្មណ៍របស់ Man City ទៅលើ Adam Wharton ចំពេលដែល Crystal Palace ក៏បង្ហាញការចាប់អារម្មណ៍ចង់បានខ្សែបម្រើ James McAtee របស់ក្លិបមេឃខៀវវិញដែរ។ វានឹងក្លាយជាការផ្លាស់ប្តូរកីឡាករដ៏គួរអោយចាប់អារម្មណ៍រវាងក្លិបនៅ Premier League ទាំង២នេះ ប្រសិនបើពួកគេយល់ព្រមលើលក្ខខណ្ឌព្រមព្រៀងទៅវិញទៅមក។

Crystal Palace ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករ James McAtee វ័យ ២២ ឆ្នាំដែលមានតម្លៃ ២៥ លានផោន។ ពួកគេពិតជាអាចប្រើប្រាស់កីឡាកររូបនេះដើម្បីធ្វើការពង្រឹងការវាយប្រយុទ្ធ អោយមានភាពរឹងមាំជាងមុន។ James McAtee បច្ចុប្បន្នកំពុងលេងខ្ចីជើងអោយ Sheffield United ហើយបើសិនជាអាចផ្លាស់ទៅកាន់ Crystal Palace នោះរូបគេនឹងមានឱកាសច្រើនក្នុងការអភិវឌ្ឈខ្លួនផងដែរ។

សម្រាប់ គ្រូបង្វឹក Man City លោក Pep Guardiola វិញ គឺជាអ្នកគាំទ្រដ៏ធំរបស់ខ្សែបម្រើ Adam Wharton ដែលមានវ័យ ២០ ឆ្នាំ ហើយលោកចង់នាំកីឡាកររូបនេះមកកាន់កីឡដ្ឋាន Etihad ។

ក្រុម Man City កំពុងតែមានខ្វះខាតផ្នែកបម្រើកណ្តាល និងការគ្រប់គ្រងចង្វាក់នៃការប្រកួតបន្ទាប់ខ្សែបម្រើ Rodri ដែលអវត្តមានដោយសាររបួស។ ដូច្នេះហើយ Adam Wharton អាចនឹងក្លាយជាអ្នកដោះស្រាយបញ្ហាដែលក្រុមមេឃខៀវកំពុងមាន។

ទោះជាយ៉ាងណាក៏ដោយ Adam Wharton អាចមានតម្លៃខ្ពស់ដល់ទៅ ៦០ លានផោន ហើយវានៅតែត្រូវមើលថាតើក្លិបអាចទទួលបានកិច្ចព្រមព្រៀងដែរឬទេ។ បែបនេះក្តី Man City ប្រាកដជា ហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសម្រេចកិច្ចព្រមព្រៀងនេះ។

Adam Wharton ត្រូវបានវាយតម្លៃខ្ពស់ដោយ Crystal Palace ហើយក្លិបមិនមានបំណងចង់បាត់បង់រូបគេក្នុងពេលឆាប់ៗនេះទេ ដូច្នេះ Man City ប្រហែលជាត្រូវចំណាយលើ ដើម្បីបញ្ចុះបញ្ចូល Crystal Palace អោយយល់ព្រមលក់កីឡាកររូបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង