×

ខ្សែការពារ Cristian Romero របស់ Tottenham Hotspur នឹងអវត្តមាន៦សប្តាហ៍ព្រោះរបួសសាច់ដុំ

រដូវកាលរបស់ Tottenham Hotspur បានឈានដល់ការប្រែប្រួលដ៏អាក្រក់មួយទៀត ខណៈដែលខ្សែការពារ Cristian Romero នឹងត្រូវអវត្តមានរយៈពេលប្រាំមួយសប្តាហ៍បន្ទាប់ពីមានរបួសសាច់ដុំអំឡុងពេលប្រកួតចាញ់ Chelsea នៅក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ។

កីឡាករអាហ្សង់ទីន វ័យ២៦ឆ្នាំ ដែលបានរងរបួសក្នុងរដូវកាលនេះ បានវិលត្រឡប់មកប្រកួតទល់នឹង Chelsea ក្រោយពីជាសះស្បើយបញ្ហាម្រាមជើងធ្ងន់ធ្ងរអំឡុងពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិ។ ទោះជាយ៉ាងណា ក្រោយត្រឡប់មកវិញ Cristian Romero ត្រូវបានបង្ខំចិត្តចាកចេញពីទីលានត្រឹមនាទី១៥ ក្នុងការប្រកួតទល់នឹង Chelsea នោះ ដែលធ្វើអោយ Tottenham Hotspur ការការពារដ៏ធំ ដែលធ្វើអោយពួកគេចាញ់ការប្រកួតក្នុងលទ្ធផល ៤-៣។

របួសចុងក្រោយដែល Romero កើតមាន គឺជារបួសសាច់ដុំ មិនទាក់ទងនឹងរបួសជើងពីមុន ទេ ហើយវានឹងធ្វើអោយគេខកខានការប្រកួតរយៈពេលប្រាំមួយសប្តាហ៍។

បញ្ហានេះនឹងក្លាយជាសម្ពាធដ៏ធំសម្រាប់ គ្រូបង្វឹកលោក Ange Postecoglou ដែលកំពុងដឹកនាំ Tottenham Hotspur មានភាពលំបាកក្នុងរដូវកាលនេះ។ ក្រុមមាន់ខ្នាយមាស ឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៧ ប្រកួតចុងក្រោយរបស់ពួកគេដោយ ចាញ់ ៤និងស្មើ ២។

ការប្រកួតជាមួយ Chelsea មិនត្រឹមតែឃើញ Romero របួសប៉ុណ្ណោះទេ ប៉ុន្តែខ្សែការពារ Micky van de Ven, Ben Davies និងខ្សែប្រយុទ្ធ Brennan Johnson ក៏រងរបួសដែរ។ ជាមួយនឹងបញ្ហាកីឡាកររបួសជាបន្តបន្ទាប់បែបនេះ Tottenham Hotspur នឹងលែងមានជម្រើសខ្សែការពារច្រើនទៀតហើយ ជាមួយនឹង Radu Dragusin ជាខ្សែការពារកណ្តាល តែមួយគត់ដែលអាចជួយក្រុមបាន។ ការរងរបួសរបស់កីឡាករសំខាន់ៗផ្សេងទៀត រួមទាំងអ្នកចាំទី Guglielmo Vicario ខ្សែប្រយុទ្ធ Richarlison និង Mikey Moore និងខ្សែបម្រើស្លាប Wilson Odobert បានរារាំងសមត្ថភាពរបស់ក្រុមក្នុងការរក្សាស្ថិរភាពលើទីលាន។

លោក Postecoglou នឹងត្រូវប្រមូលផ្តុំក្រុមកីឡាករដែលនៅសល់ សម្រាប់ការប្រកួតដ៏មមាញឹកហើយអវត្តមានរបស់ Cristian Romero បន្ថែមភាពតានតឹងដល់ក្រុមកាន់តែខ្លាំង។ ទីផ្សារដោះដូរកីឡាករនៅខែមករាបានក្លាយជាឱកាសដ៏សំខាន់សម្រាប់ Tottenham Hotspur ក្នុងការពង្រឹងក្រុមរបស់ពួកគេ និងធ្វើអោយមានស្ថេរភាពក្នុងការប្រកួតដែលកំពុងធ្លាក់ចុះរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង