×

Liverpool សម្លឹងឃើញបេក្ខភាពបន្ថែមទុកជំនួស Mohamed Salah

ក្លិប Liverpool ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបេក្ខភាពខ្សែប្រយុទ្ធជាច្រើន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយរបាយការណ៍ចុងក្រោយមួយបានអោយដឹងថា ក្លិបហង្សក្រហមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករ២រូបបន្ថែមទៀត។

ជម្រើសខ្សែប្រយុទ្ធជួរមុខរបស់គ្រូបង្វឹកលោក Arne Slot ត្រូវបានប្រមូលផ្តុំទៅដោយកីឡាករមនទេពកោសល្យ និងខ្លាំងបំផុតមួយនៅក្នុងក្របខណ្ឌ Premier League។ ទោះយ៉ាងណា ក្នុងចំណោមនោះ មានការសង្ស័យអំពីអនាគតរបស់ខ្សែប្រយុទ្ធ Mohamed Salah នៅ Liverpool ខណៈដែលរូបគេនឹងផុតកុងត្រានៅឆ្នាំ ២០២៥។ ប្រសិនបើ Mohamed Salah ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ វានឹងជួយពន្លឿនការស្វែងរកខ្សែប្រយុទ្ធថ្មី ។ 

ដូច្នេះហើយ Liverpool កំពុងតែសម្លឹងមើលបេក្ខភាពទុកជំនួសរូបគេ ហើយចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Omar Marmoush របស់ក្លិប Eintracht Frankfurt មកកាន់ទឹកដី Anfield នៅរដូវក្តៅក្រោយ។ ក្រៅពី Omar Marmoush ហើយ Liverpool ក៏សម្លឹងឃើញកីឡាករមួយរូបកំពុងលេងនៅក្របខណ្ឌ Premier League ដូចគ្នា នោះគឺ Joao Pedro របស់ក្លិប Brighton & Hove Albion ហើយថែមទាំងអាចចាប់ផ្តើមការចរចានៅដើមខែមករា។

កីឡាករប្រេស៊ីល វ័យ២៣ ឆ្នាំ បានលេងនៅកីឡដ្ឋាន AMEX Stadium តាំងពីរដូវក្តៅមុន បន្ទាប់ពីបានបញ្ចប់ការផ្ទេរពីក្លិ Watford ក្នុងតម្លៃ ៣០ លានផោន និងបានក្លាយជាកីឡាករសំខាន់សម្រាប់ Brighton ។

ទោះយ៉ាងណា កីឡាករ២រូបនេះ នឹងមិនមែនជាបេក្ខភាពចុងក្រោយដែល Liverpool មើលឃើញនោះទេ។ មានខ្សែប្រយុទ្ធមានសក្ដានុពលជាច្រើនរូបផ្សេងទៀត ដែល Liverpool កំពុងតាមដាន ហើយនឹងក្លាយជាការបន្ថែមដ៏ល្អសម្រាប់ក្រុមរបស់លោក Arne Slot នាពលបច្ចុប្បន្ន ប្រសិនបើកីឡាករ Mohamed Salah សម្រេចចិត្តចាកចេញនៅរដូវក្តៅក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង