×

អ្នកចាំទី Giorgi Mamardashvili របស់ Liverpool នឹងអវត្តមានពេញមួយរដូវកាល

អ្នកចាំទីថ្មីរបស់ Liverpool កីឡាករ Giorgi Mamardashvili នឹងត្រូវអវត្តមានការប្រកួតដែលនៅសេសសល់មួយរដូវកាលនេះ បន្ទាប់ពីរូបគេបានរងរបួសភ្លៅ ។

កីឡាករអន្តរជាតិហ្សកហ្ស៊ី ដែលបច្ចុប្បន្នបន្តលេងអោយ Valencia បានរងរបួសអំឡុងពេលប្រកួតចាញ់ក្រុម Rayo Vallecano ដោយលទ្ធផល ១-០ នៅក្របខណ្ឌ La Liga កាលពីពេលកន្លងទៅ។ ទោះយ៉ាងណា របួសរបស់ Giorgi Mamardashvili នឹងមិនប៉ះពាល់ដោយផ្ទាល់ ដល់ Liverpool នោះទេ ប៉ុន្តែពួកគេក៏កំពុងតាមដានការជាសះស្បើយរបស់គេយ៉ាងដិតដល់ដើម្បីធានាថាវាមិនបង្កបញ្ហារយៈពេលវែង។

សមត្ថភាព និង ការលេងជាប់លាប់របស់ កីឡាករវ័យ ២៤ ឆ្នាំ បានធ្វើអោយរូបគេក្លាយជាកីឡាករលេចធ្លោនៅក្នុងក្របខណ្ឌ La Liga ចាប់តាំងពីផ្ទេរទៅ Valencia ក្នុងឆ្នាំ ២០២១ ដែលនាំអោយមានការចុះហត្ថលេខាលើរូបគេក្នុងខែសីហា ឆ្នាំ២០២៤ តម្លៃខ្លួន៣០ លានផោន។Mamardashvili ត្រូវបានកំណត់ដើម្បីនាំមកនូវស្ថេរភាព និង ការប្រកួតប្រជែងរយៈពេលវែងដល់ផ្នែកកីឡាករចាំទីរបស់ Liverpool ។

នៅរដូវកាលនេះ ទោះបីជា Valencia មានការតស៊ូលំបាកក៏ដោយ ប៉ុន្តែ Mamardashvili បានបង្ហាញសមត្ថភាពនៃការសង្គ្រោះបាល់ដ៏មិនគួរអោយជឿជាច្រើនដង ថែមទាំងពង្រឹងកេរ្តិ៍ឈ្មោះរបស់គេក្នុងនាមជាអ្នកចាំទីវ័យក្មេងដ៏ជោគជ័យម្នាក់របស់អឺរ៉ុប។ ដំណឹងនៃរបួសរបស់ Mamardashvili អាចធ្វើអោយមានភាពស្មុគស្មាញដល់ផែនការរយៈពេលវែងរបស់ Liverpool ។

ដោយឡែក អ្នកចាំទី Alisson Becker ដែលត្រូវបានចាត់ទុកជាអ្នកចាំទីល្អបំផុតរបស់ពិភពលោកបានប្រឈមមុខនឹងការរបួសជារឿយៗនៅឆ្នាំនេះ ដែលធ្វើអោយ Liverpool ត្រូវពឹងផ្អែកលើអ្នកចាំទី Caoimhín Kelleher។ ប៉ុន្តែក្នុងបំណងក្លាយជាអ្នកចាំទីដៃទី១ និងបានបង្ហាញខ្លួនជាទៀងទាត់បានធ្វើអោយ Caoimhín Kelleher មានអនាគតមិនច្បាស់លាស់នៅទឹកដី Anfield។

ដូច្នេះហើយ Mamardashvili ត្រូវបានគេមើលឃើញថាជាអ្នកជំនួសតំណែងដ៏យូររបស់ Alisson Becker ដែលកីឡាករប្រេស៊ីលត្រូវបានផ្សារភ្ជាប់ការផ្លាស់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការមកដល់របស់ Mamardashvili នៅរដូវកាល ២០២៥-២៦ ក៏អាចបង្ហាញពីការបញ្ចប់ពេលវេលារបស់ Kelleher នៅ Liverpool ផងដែរ។ ទោះជាយ៉ាងណា របួសរបស់ Mamardashvili បង្ខំអោយ Liverpool វាយតម្លៃវិធីសាស្រ្តរបស់ពួកគេដោយប្រុងប្រយ័ត្ន ដោយធានាថាផែនការអ្នកចាំទីរបស់ពួកគេនៅតែរឹងមាំសម្រាប់ការឆ្ពោះទៅរដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង