×

ខ្សែប្រយុទ្ធ Joshua Zirkzee របស់ Man UTD ស្ថិតក្នុងការចង់បានរបស់ Napoli

គ្រូបង្វឹក លោក Antonio Conte បានជម្រុញអោយក្លិប Napoli របស់លោកបង្កើនការចរចារចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Joshua Zirkzee របស់ក្លិប Man UTD ។

ការចង់បានកីឡាករហូឡង់ វ័យ ២៣ឆ្នាំ ពីសំណាក់លោក Antonio Conte ពោលគឺក្រោយពីរូបលោកបានទទួលលទ្ធផលជាផ្លែផ្កាក្នុងការបណ្តុះបណ្តាល និង ហ្វឹកហ្វឺន អតីតខ្សែបម្រើ Man UTD Scott McTominay អោយបង្ហាញទម្រង់លេងបានល្អជាមួយក្លិបនៅលីគកំពូលអ៊ីតាលីមួយនេះ។

សម្រាប់ Zirkzee ទើបតែបានផ្ទេរពីក្លិបអ៊ីតាលី Bologna ទៅក្លិបអង់គ្លេស Man UTD កាលពីដើមរដូវកាលនេះប៉ុណ្ណោះ ប៉ុន្តែអនាគតរបស់គេនៅកីឡដ្ឋាន Old Trafford កំពុងជួបភាពស្រពេចស្រពិល ក្រោយពីក្លិបបិសាចក្រហម ចែកផ្លូវគ្នាជាមួយ គ្រូបង្វឹកលោក Erik Ten Hag ដែលជាអ្នកនាំយករូបគេមករួមក្រុម ។

ដូច្នេះហើយសាមីកីឡាករ Zirkzee ក៏បានចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅលេងនៅក្របខណ្ឌ Serie A វិញដែរ កំលុងពេលទីផ្សារដោះដូរកីឡាករនឹងបើកជាលើកទី២នៅ ខែមករាឆ្នាំ២០២៥ខាងមុខនេះ។

មិនត្រឹមតែ Napoli ទេដែលចាប់អារម្មណ៏ចង់បាន Joshua Zirkzee ក្នុងនោះក្រុមគូប្រជែងក្នុងក្របខណ្ឌ Serie A គឺJuventus ក៏ចាប់អារម្មណ៍ចង់ប្រជែងការចុះហត្ថលេខានាំយក កីឡាកររូបនេះ មករួមក្រុមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង