×

គ្រូ Brentford កោតសរសើរ Chelsea ជាក្រុមល្អជាងគេនៅពេលបច្ចុប្បន្ន

លោក Thomas Frank គ្រូបង្វឹក Brentford បានយល់ឃើញថា ក្រុម Chelsea ប្រហែលជាក្រុមដែលល្អដាច់គេនៅក្នុងការប្រកួតក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន។

ជាការពិត បន្ទាប់ពីលោក Enzo Maresca បានចូលដឹកនាំ Chelsea ជំនួសកៅអីគ្រូបង្វឹក Mauricio Pochettino កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានជ័យជំនះ ៦ប្រកួតជាប់ៗគ្នាគ្រប់កម្មវិធីប្រកួតតែម្តង។
ទន្ទឹមនឹងនេះ ក្រុម Chelsea ក៏ទើបតែបានយកយកឈ្នះក្រុម Brentford របស់លោក Thomas Frank ដោយលទ្ធផល ២ទល់នឹង១ នៅក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះផងដែរ។

លោក Frank បាននិយាយទទួលស្គាល់ថា “Chelsea អាចមានទម្រង់លេងល្អច្រើនជាង Liverpool ក៏ថាបាន ទោះបីជាកំពុងតាមពីក្រោយក្រុមហង្សក្រហមក៏ដោយ។ ពួកគេកំពុងលេងបាល់ទាត់ដ៏គួរអោយភ្ញាក់ផ្អើល ស្ថិតក្រោមការដឹកនាំរបស់គ្រូល្អ។ លោក Maresca ធ្លាប់បានធ្វើការងារដ៏អស្ចារ្យកន្លងមក ជាមួយក្រុមបុគ្គលិកបង្វឹករបស់លោក ដែលអាចចាត់ទុកថា Chelsea ជាក្រុមដ៏គ្រោះថ្នាក់មួយ។”

មកទល់ពេលនេះ Chelsea បានឆ្លងកាត់ ១៦ប្រកួត នៅលីគកំពូលអង់គ្លេស រដូវកាល ២០២៤-២៥ ដោយមានលទ្ធផលឈ្នះ ១០ ស្មើ ៤ ចាញ់២ មាន ៣៤ពិន្ទុ កំពុងឈរលេខ២ តិចជាងក្រុមកំពូលតារាង Liverpool តែ២ពិន្ទុ ប៉ុន្តែ Liverpool លេងយឺតជាង១ប្រកួត។ រីឯក្រុម Brentford កំពុងឈរលេខ១១ មាន២៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង