×

Newcastle United សម្លឹងឃើញខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting Lisbon

ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលការផ្ទេរដ៏មានសក្តានុពលរបស់ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លិប Sporting Lisbon ប្រសិនបើខ្សែប្រយុទ្ធ Alexander Isak ចាកចេញ។

Alexander Isak កំពុងស្ថិតក្នុងទម្រង់លេងកំពូលរបស់ខ្លួន ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗដូចជា Arsenal និង Paris Saint-Germain ហើយនឹងត្រៀមចំណាយយ៉ាងធំក្នុងការនាំយកកីឡាករស៊ុយអែត ទៅចូលរួម។

បើសម្រេចចិត្តលក់កីឡាករវ័យ២៥ឆ្នាំរូបនេះ Newcastle United អាចទទួលបានកម្រៃចំនួន ១០០លានអឺរ៉ូឯណោះ ដែលជាកត្តាធ្វើអោយក្លិបត្រូវពិចារណា។ ក្នុងករណីនេះដែរ Newcastle United ក៏បានសម្លឹងឃើញកីឡាករមួយរូបរួចជាស្រេចបើសិនជា Alexander Isak ត្រូវចាកចេញនោះគឺ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ក្លិប Sporting Lisbon ដែលមានតម្លៃ៦៥លានអឺរ៉ូ។

Gyokeres ជនជាតិស៊ុយអែត ត្រូវបានដឹងថា មានសមត្ថភាពបញ្ចប់ទីយ៉ាងច្បាស់ ហើយ រូបគេហាក់សមស្របតាមការចង់បានរបស់ Newcastle United ដែលចង់ពង្រឹងក្រុម និងមានមហិច្ឆិតា បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៅ Premier League។

ទោះយ៉ាងណា វានឹងមិនមានភាពងាយស្រួលទេ ក្នុងការនាំយក Viktor Gyokeres មកជំនួស ដ្បិត Alexander Isak បានសម្របខ្លួនយ៉ាងល្អជាមួយទម្រង់លេងរបស់ Newcastle United ខណៈអ្នកគាំទ្រក៏មានការពេញចិត្តចំពោះគុណផលរបស់ដែរ។

ជាការពិតណាស់ អ្នកគាំទ្រ Newcastle United ភាគច្រើននឹងសង្ឃឹមថា Isak អាចត្រូវបានបញ្ចុះបញ្ចូលអោយស្នាក់នៅក្លិបបន្តទៀត ប៉ុន្តែអ្នកគាំទ្រមួយចំនួនក៏យល់ថា វាជារឿងល្អក្នុងការលក់រូបគេ ដើម្បីយកថវិកាមកពង្រឹងក្លិបបន្ថែមទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង