×

ខ្សែបម្រើ Bukayo Saka របស់ Arsenal នឹងអវត្តមានជាច្រើនសប្តាហ៍ព្រោះតែរបួស

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា ខ្សែបម្រើ Bukayo Saka នឹងអវត្តមានជាច្រើនសប្តាហ៍ ព្រោះតែរូបគេបានរងរបួសសរសៃពួរ។

កីឡាករអង់គ្លេស ត្រូវបានបង្ខំចិត្តចាកចេញពីទីលានត្រឹមនាទី២២ ក្នុងការប្រកួតក្របខណ្ឌ Premier League ដែល Arsenal ឈ្នះ Crystal Palace ដោយលទ្ធផល ៥-១ នៅកីឡដ្ឋាន Selhurst Park កាលពីចុងសប្តាហ៍កន្លងទៅ។

Bukayo Saka ជាកីឡាករសំខាន់មួយរូបរបស់ក្រុមដែលដឹកនាំដោយលោក Mikel Arteta ដោយរូបគេបានស៊ុតបញ្ចូលទី ៩ ចែកបាល់សម្រេចទី ១៣ដង ពីការប្រកួត ២៤ដង គ្រប់កម្មវិធីនៅរដូវកាលនេះ។
បញ្ហារបស់កីឡាករ វ័យ២៣ឆ្នាំ បានបង្កជាក្តីព្រួយបារម្ភដល់គ្រូបង្វឹកលោក Mikel Arteta ព្រោះវាអាចប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុម។

ជុំវិញរឿងនេះគ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងថា “ វាមិនល្អទេ ស្ថានភាពរបួសរបស់ Bukayo Saka នឹងធ្វើអោយគេស្ថិតនៅក្រៅទីលាន ជាច្រើនសប្តាហ៍។ យើងមិនអាចកែប្រែវាបានទេ តែយើងនឹងប្រើពេលនេះដើម្បីជួយគេ។”

កាលពីខែតុលា និងខែវិច្ឆិកា Bukayo Saka បានខកខានការប្រកួត UEFA Nations League ចំនួន៣ប្រកួត ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងអវត្តមានការបរាជ័យក្នុងលីគរបស់ Arsenal នៅលើទឹកដី Bournemouth និងការឈ្នះការប្រកួត UEFA Champions League លើក្រុម Shakhtar Donetsk ដោយសាររបួសនៅជើងដូចគ្នានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង