×

Crystal Palace ចង់ផ្តល់កិច្ចសន្យាបន្ថែមដល់ខ្សែប្រយុទ្ធ Jean-Philippe Mateta

ក្លិប Crystal Palace មានបំណងចង់ផ្តល់លើកទឹកចិត្តដល់ខ្សែប្រយុទ្ធ Jean-Philippe Mateta តាមរយៈការផ្តល់កិច្ចសន្យាបន្ថែមដើម្បីរក្សារូបគេនៅជាមួយក្លិបរហូតដល់ឆ្នាំ ២០២៧។

កិច្ចសន្យាបច្ចុប្បន្ន របស់កីឡាករបារាំង សល់រយៈពេលត្រឹមតែ ១៨ខែ ចុងក្រោយ ដោយនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៦ខាងមុខ ។

ទោះយ៉ាងណា Crystal Palace មានបំណងចង់អោយ Mateta បន្តលេងនៅទឹកដី Selhurst Park រយៈពេលពីរឆ្នាំកន្លះទៀតស្របពេលក្លិបនៅមិនទាន់បញ្ជាក់ជាផ្លូវការចំពោះព័ត៌មាននេះនៅឡើយទេ។

សម្រាប់ កីឡាករវ័យ២៧ឆ្នាំ បានអភិវឌ្ឍទម្រង់លេងក្លាយជាកីឡាករដ៍សំខាន់សម្រាប់ Crystal Palace ចាប់តាំងពីការមកដល់របស់លោក Oliver Glasner ចូលកាន់តំណែងជាគ្រូបង្វឹក។

សរុបមក Jean-Philippe Mateta រកបានគ្រាប់បាល់ស៊ុត បញ្ចូលទី ១១ គ្រាប់នៅក្នុងការបង្ហាញខ្លួន១០លើកចុងក្រោយនៃរដូវកាលមុន ខណៈ Crystal Palace បញ្ចប់នៅលេខរៀងទី១០ ហើយក្រោយមក រូបគេបានស៊ុតបញ្ចូលទី៥គ្រាប់ជាមួយក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ និងជួយក្រុមឈ្នះមេដាយប្រាក់ផងដែរ។

នៅរដូវកាលនេះ Jean-Philippe Mateta ស៊ុតបញ្ចូលទី ៧គ្រាប់ និង ចែកបាល់សម្រេចទី ២គ្រាប់ក្នុងការបង្ហាញខ្លួន ២១លើកក្នុងគ្រប់ការប្រកួតទាំងអស់ ហើយបច្ចុប្បន្ន Crystal Palace ស្ថិតនៅលេខរៀងទី ១៦ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង