×

Man City ជាក្រុមដំបូងគេបើកឆាកការប្រកួត Premier League នៅថ្ងៃ Boxing Day

Man City នឹងជាក្រុមដំបូងគេដែលត្រូវបើកឆាកការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃ Boxing Day ឆ្នាំនេះ។

ជាការពិត ថ្ងៃ Boxing Day ជាថ្ងៃសម្រាកបន្ទាប់ពីពិធីបុណ្យ Christmas ពោលនៅគឺថ្ងៃទី ២៦ ខែធ្នូ ដែលជាពិធីបុណ្យពេញនិយមប្រារព្ធឡើងនៅប្រទេសលោកខាងលិច។ វាក៏ជាថ្ងៃពិសេស មួយ ប៉ុន្តែសម្រាប់ការប្រកួតបាល់ទាត់គ្រប់កម្រិតលីគនៅអង់គ្លេសវិញ គ្មានការឈប់សម្រាកឡើយ ដោយនៅលីគកំពូលអង់គ្លេស Premier League មាន៨គូ ត្រូវប្រជែងពិន្ទុគ្នា។

ជំនួប Premier League ប្រចាំរដូវកាល ២០២៤-២៥ ថ្ងៃ Boxing Day គឺក្រុមការពារជើងឯក Man City ជាក្រុមដំបូងគេដែលត្រូវប្រកួតដោយនឹងទទួលស្វាគមន៍ Everton នៅកីឡដ្ឋាន Etihad ។ Man City កំពុងមានបញ្ហាចាញ់ច្រើនប្រកួតជាប់គ្នា គឺពួកគេឆ្លងកាត់ ១២ប្រកួតគ្រប់កម្មវិធី ចាញ់ ៩ប្រកួតជាប់គ្នាទៅហើយ។ យ៉ាងណា Man City រំពឹងចង់ស្វែងរកជ័យជំនះឡើងវិញ ក្រោយពីខ្លួនចាញ់ច្រើនប្រកួតជាប់គ្នារួចមក។

រីឯ Bournemouth នឹងត្រូវទទួល Crystal Palace ខណៈ Chelsea ក៏ត្រូវបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ Fulham។ ស្របពេលគ្នានោះដែរ Newcastle United និង Aston Villa ក៏ត្រូវប្រកួតនៅកីឡដ្ឋាន St James’ Park។ ក្រុម Nottingham Forest ត្រូវជួបជាមួយ Tottenham Hotspur ខណៈ ក្រុមបាតតារាង Southampton នឹងត្រូវទទួលក្រុមភ្ញៀវ West Ham United ។ ក្រុម Wolverhampton Wanderers ត្រូវស្វាគមន៍ Man UTD ហើយ គូចុងក្រោយសម្រាប់ថ្ងៃ Boxing Day គឺក្រុមកំពូលតារាង Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលក្រុម Leicester City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង