×

Arsenal ដាក់គោលដៅផ្ទេរយកអ្នកចាំទី Marco Carnesecchi ពី Atalanta

ក្លិប Arsenal ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍ នឹងដាក់គោលដៅ ផ្ទេរយកអ្នកចាំទី Marco Carnesecchi ពីក្លិប Atalanta នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ជាការពិត Arsenal និង Paris Saint Germain គឺជាក្លិបឈានមុខគេ ក្នុងចំណោមក្លិបធំៗជាច្រើននៅអឺរ៉ុប ដែលចាប់អារម្មណ៍ កីឡាករវ័យ២៤ឆ្នាំ ប៉ុន្តែក្នុងនោះ Arsenal បានចាប់ផ្តើមធ្វើការងារយ៉ាងរហ័សរហួន ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីចរចានាំយករូបគេ មកកាន់កីឡដ្ឋាន Emirate ។

Marco Carnesecchi បានបង្ហាញសមត្ថភាពលេចធ្លោជាមួយ Atalanta នៅក្នុងការប្រកួតក្របខណ្ឌ Serie A រដូវកាលនេះ ដែលបានធ្វើអោយរូបគេក្លាយជាគោលដៅនៃការផ្ទេរយករបស់ក្លិបនានា។ យ៉ាងណា មានការជឿជាក់ថា កីឡាករអ៊ីតាលីរូបនេះ មិនស្ថិតនៅក្នុងតម្លៃទាបនោះទេ ពោលគឺប្រហែលជាអាចទៅដល់ ៤០លានផោនឯណោះ ខណៈរូបគេមានកុងត្រាជាមួយ Atalanta រហូតដល់ឆ្នាំ ២០២៦ ។

ទោះយ៉ាងណា មានដំណឹងថា សាមីកីឡាករកំពុងស្វែងរកឱកាសអភិវឌ្ឈន៍ខ្លួនបន្ថែមទៀត ហើយប៉ុនប៉ងចាកចេញពី Atalanta។ ភ្នាក់ងាររបស់ Marco Carnesecchi លោក Alessandro Lucci គឺជាអ្នកជួយជ្រុមជ្រែង ក្នុងការផ្ទេរខ្សែការពារ Riccardo Calafiori ពី Bologna ទៅ Arsenal ហើយភ្នាក់ងាររូបនេះត្រូវបានជឿថា នឹងព្យាយាមជួយ Marco Carnesecchi ក្នុងការទៅចូលរួម Arsenal អោយកាន់តែមានភាពរលូនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង