ខ្សែប្រយុទ្ធ Mohamed Salah នៅមិនទាន់មានការជជែកលើការបន្តកិច្ចសន្យាថ្មីជាមួយ Liverpool នៅឡើយ ទោះបីជាបង្ហាញខ្លួនលេងល្អខ្លាំងក្នុងរដូវកាល ២០២៤-២៥ និងជួយក្រុមឡើងឈរកំពូលតារាង Premier League ។
កីឡាករវ័យ ៣២ឆ្នាំ នៅក្រោយចប់ការប្រកួតដែល Liverpool ឈ្នះ West Ham United លទ្ធផល ៥-០ ក្នុងការប្រកួតចុងបញ្ចប់ឆ្នាំ ២០២៤ រូបគេបាននិយាយថា មិនទាន់មានសញ្ញាណាមួយទាក់ទងនឹងការបន្តកិច្ចសន្យារវាងខ្លួន និងក្រុមនៅឡើយ។
Mohamed Salah នឹងអាចបើកការចរចាជាមួយនឹងនឹងក្រុមដទៃផ្សេងទៀត សម្រាប់ការផ្ទេរនៅចុងបញ្ចប់រដូវកាល ២០២៤-២៥ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ តទៅ។ Salah នឹងផុតកិច្ចសន្យាជាមួយ Liverpool នៅថ្ងៃទី៣០ ខែមិថុនា។ យ៉ាងណា សាមីកីឡាករបានបង្ហើបថា រូបគេក៏ចង់បន្តស្នាក់នៅលេងអោយក្លិបក្នុងប្រទេសអង់គ្លេសដដែល។
ក្រៅពី Salah ក្នុងនោះក៏មានមិត្តរួមក្រុមរបស់គេខ្សែការពារ Virgil van Dijk និង Trent Alexander Arnold ដែលសុទ្ធសឹងតែនៅសល់កិច្ចសន្យាត្រឹមរយៈពេល ៦ខែចុងក្រោយ នៅទឹកដី Anfield៕