×

ខ្សែបម្រើ Phil Foden ថា ខ្លួនមានមោទកភាពក្នុងការពាក់អាវលេខ៤៧នៅ Man City

ខ្សែបម្រើ Phil Foden កំពុងប្រកបអាជីពជាមួយក្លិប Man City ដោយនៅតែបន្តពាក់អាវលេខ៤៧ ទោះបីទទួលបានទទួលឱកាសផ្លាស់ប្ដូរលេខថ្មី តែរូបគេនៅតែមិនព្រមប្តូរ។

កីឡាករវ័យ២៤ឆ្នាំ បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA កាលពីរដូវកាលមុន ធ្លាប់បានផ្ដល់ឱកាសអោយពាក់លេខអាវ១០ មុនការមកដល់របស់ខ្សែបម្រើ Jack Grealish ជាម្ចាស់អាវលេខ១០នាពេលបច្ចុប្បន្នក្រោយផ្លាស់មកពីក្លិប Aston Villa នៅរដូវក្តៅឆ្នាំ២០២១។

លេខ៤៧ជាលេខអាវដំបូងបំផុតរបស់ Phil Foden ពាក់លេងនៅក្លិប Man City។ រូបគេបានពាក់អាវលេខ៤៧លើកដំបូងការប្រកួតជាមួយ Citizens ក្នុងឆ្នាំ២០១៧។ ហេតុផលគួរអោយរំជួលចិត្តខ្លាំង ធ្វើអោយ Phil Foden កាន់តែស្រឡាញ់លេខអាវ៤៧ គឺដោយសារជីតារបស់គេឈ្មោះ Ronnie បានទទួលមរណភាពនៅពេលលោកមានអាយុ៤៧ឆ្នាំ។ កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានប្រើប្រាស់លេខអាវនេះដើម្បីជាការគោរពចំពោះជីតារបស់ខ្លួន។

Foden ក៏មានស្នាមសាក់លេខ៤៧ នៅខាងក្រោយត្រចៀកខាងស្តាំរបស់ខ្លួនថែមទៀត ដើម្បីបង្ហាញពីក្ដីស្រឡាញ់និងការគោរពដល់ជីតា។ Phil Foden ទទួលបានឱកាសផ្លាស់ប្តូរលេខអាវ នៅពេលខ្សែប្រយុទ្ធ Sergio Aguero បានចាកចេញពីក្លិប Man City នៅក្នុងឆ្នាំ២០២១ ប៉ុន្តែបានសម្រេចចិត្តមិនទទួលយកលេខថ្មីទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង