×

កីឡាករ៣រូបអាចនឹងចាកចេញពី Man UTD នៅទីផ្សារដោះដូរកីឡាករខែមករា

យ៉ាងហោចណាស់ មានកីឡាករ Man UTD ចំនួន ៣រូបអាចនឹងចាកចេញខែមករា ២០២៥នេះ នៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅចុងបញ្ចប់នៃរដូវកាល។

កីឡាករទាំង៣រូបនោះមានដូចជា Casemiro, Victor Lindelof និង Christian Eriksen។

ក្លិបបិសាចក្រហម កំពុងសម្លឹងចង់បញ្ចេញកីឡាករដែលមានប្រាក់ចំណូលច្រើនៗតែមានវ័យជ្រេលើសពី៣០ឆ្នាំចេញពីកីឡដ្ឋាន Old Trafford ខណៈការអះអាងរបស់អ្នកជំនាញផ្នែកដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Romano បានសរសេរថាក្រៅពី Casemiro ដែលមានប្រាក់ឈ្នួលច្រើនបំផុតដល់ទៅ៣៥ម៉ឺនផោន នៅមាន Cristian Eriksen ដែលមានប្រាក់ឈ្នួលប្រមាណ១៥ម៉ឺនផោន និង Vector Lindelof ដែលមានប្រាក់ឈ្នួល ១២ម៉ឺនផោនផងដែរ។

បុរសសញ្ជាតិអ៊ីតាលីដែលល្បីល្បាញ និង ភាគច្រើនដឹងរឿងការផ្ទេរកីឡាករនេះបន្ថែមថា ក្លិបត្រូវតែលក់កីឡាករចាស់ៗចេញដើម្បីនាំយកកីឡាករថ្មី ហើយខ្សែបម្រើប្រេស៊ីល Casemiro គឺស្ថិតក្នុងចំណោមកីឡាករទាំង៣ខាងលើដែលមានភាគរយខ្ពស់ក្នុងការចាកចេញប្រសិនជាមានសំណើល្អណាមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង