×

គ្រូ Arsenal សរសើរភាពអត់ធ្មត់របស់កីឡាករខ្លួនរហូតអាចវាយបកឈ្នះ Brentford

គ្រូបង្វឹក Arsenal លោក Milkel Arteta បានធ្វើការសរសើរពីភាពអត់ធ្មត់របស់កីឡាករខ្លួនរហូតអាចវាយបកយកឈ្នះលើ Brentford វិញ តាមរយៈលទ្ធផល ៣-១ នៅក្នុងជំនួបក្របខណ្ឌ Premier League កាលពីយប់មិញ។

ការប្រកួតនាកីឡដ្ឋាន Gtech Community ក្រុមទាំងសងខាងអាចធ្វើការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត ប៉ុន្តែឱកាសនៃការស៊ុតបាល់ក្រុមម្ចាស់ផ្ទះ Brentford ៥ដង ខណៈ Arsenal មានដល់ទៅ ១៤ដង។

លេងបាន១៣នាទី Bryan Mbeumo បានស៊ុតបញ្ចូលទីផ្តល់គ្រាប់បើកឆាកជាគ្រាប់នាំមុខរបស់ Brentford ប៉ុន្តែនៅនាទី២៩ Gabriel Jesus បានតែតបញ្ចូលទី តាមស្មើអោយ Arsenal មុនចប់វគ្គទី១។

ចូលមកដល់វគ្គទី២ Arsenal ត្រូវបានមើលឃើញថា បានរក្សាការតាំងចិត្ត និង ការសហការគ្នាយ៉ាងល្អ ហើយក៏អាចរកបានគ្រាប់បាល់នាំមុខវិញដោយ Mikel Merino ស៊ុតនៅនាទី៥០។ រំលងពីនេះតែ៣នាទី Gabriel Martinelli បានឆក់យកឱកាសល្អ ស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត អោយ Arsenal ហើយគ្រាប់បាល់នេះជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតមួយនេះ។

ជាមួយនឹងការធ្វើបានល្អរបស់ក្រុមកីឡាករ បានធ្វើអោយ គ្រូបង្វឹក Arsenal លោក Milkel Arteta មានការពេញចិត្ត ជាពិសេសទៅលើការអត់ធ្មត់ ការផ្តោតអារម្មណ៍របស់ពួកគេរហូតអាចដណ្តើមបានជ័យជំនះមកវិញ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានថ្លែងអោយដឹងដូច្នេះ “ ភាពអត់ធ្មត់ ការរក្សាការតាំងចិត្តបានធ្វើអោយក្រុមទទួលបានរង្វាន់ នោះគឺជ័យជំនះ។ វាជាជ័យជំនះដ៏ធំមួយសម្រាប់ពួកយើង។ យើងពិតជាធ្វើបានល្អនៅថ្ងៃនេះ ហើយយើងអាចក្តាប់ឱកាសល្អៗជាច្រើនដង។ យើងនឹងព្យាយាមបន្តរកជ័យជំនះប្រកួតបន្ទាប់របស់យើង ហើយមើលថាមានអ្វីកើតឡើង។ វាមិនមែននៅក្នុងដៃរបស់យើងទេ ប៉ុន្តែអ្វីដែលនៅក្នុងដៃរបស់យើង យើងត្រូវធ្វើអោយប្រាកដថាយើងធ្វើវាបាន។”

Arsenal នៅឈរលេខ២ ក្នុងតារាងពិន្ទុ Premier League ដោយមាន៣៩ពិន្ទុ ឆ្លងកាត់ ១៩ប្រកួត តិចជាងពិន្ទុក្រុមកំពូលតារាង Liverpool ចំនួន៦ពិន្ទុ តែ Liverpool លេងយឺតជាង១ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង