×

ខ្សែបម្រើ Bernardo Silva ថា Man City អស់ឱកាសប្រជែងពាន Premier League

ក្រុមម្ចាស់ជើងឯក Premier League ចំនួន៤លើកជាប់គ្នា Man City ចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អទេ បន្ទាប់ពីជួបបញ្ហាកីឡាកររបួសដែលបានធ្វើអោយក្រុមទាំងមូលធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។

ជាមួយនឹងលទ្ធផលបែបនេះ ខ្សែបម្រើ Bernardo Silva បាននិយាយចំៗថា ឱកាសរបស់ពួកគេក្នុងការរក្សាតំណែងជើងឯក Premier League គឺអស់ទៅហើយ ។

គិតតាំងពីចុងខែតុលាមក Man City បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយ១០ប្រកួតចុងក្រោយ ក្រុមមេឃខៀវ ឈ្នះតែ៣ដង ចាញ់ ៥ ស្មើ២ដង។

Man City កំពុងឈរលេខ៦ ដេញតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន១២ពិន្ទុ ខណៈក្រុមហង្សក្រហមសល់ការប្រកួត១លើកទៀតក្នុងដៃ។

ទាក់ទិននឹងបញ្ហានេះ Bernardo Silva បាននិយាយថា “ខ្ញុំអាចនិយាយបានថា ការប្រជែងជើងឯក Premier League គឺវាមិនអាចទៅរួចនោះទេ ទោះបីនៅក្នុងបាល់ទាត់មិនមានអ្វីដែលមិនអាចទៅរួចក៏ដោយ ប៉ុន្តែឥឡូវនេះ Man City គឺអស់ការប្រជែងដណ្តើមពានហើយ។ ឥឡូវនេះវាគឺជាពេលត្រូវការទទួលយកការពិត។”

Man City ទើបតែបញ្ចប់ការប្រកួត Premier League កាលពីចុងសប្តាហ៍កន្លងទៅ ដោយឈ្នះ West Ham United ៤-១ ។ ការប្រកួតលីគកំពូលអង់គ្លេសជាបន្តរបស់ Man City គឺត្រូវប៉ះ Brentfordនៅថ្ងៃទី ១៤ ខែមករា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង